Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ស្ងាត់​កូ​វី​ដ​១៩​មួយរយៈ តារា​ស្រី​​ទាំង​៣​ដួងនេះ​ប្រជែង​គ្នា​ធ្វើ​រឿង​ឲ្យ​ហ្វេ​ន​ៗ​ភ្ញាក់ផ្អើលតែម្តង

រាជធានី​ភ្នំពេញ ៖ នៅ​ក្នុង​ប្រទេស​កម្ពុជា​ហាក់​ធូរស្បើយ​បន្តិច ការងារ​សិល្បៈ​ក៏​ហាក់​កំរើក​ឡើង​វិញ នាំ​ឲ្យ​អ្នកសិល្បៈ​មួយ​ចំនួន​ចាប់ផ្តើម​មមាញឹក​នៅ​ក្នុង​ការងារ​បណ្តើរ​ៗ ស្រាប់តែ​តារា​ស្រី​ល្បី​ៗ៣​ដួង ក៏​បាន​កែប្រែ​រូប​កាយ​កាន់តែ​ប្លែក នាំ​គ្នា​ប្តូរ​ម៉ូ​ដ​ថ្មី កាត់​ខ្លី​តាម​បែប​ស្ទីល​កូរ៉េ យ៉ាង​ស្រស់​ស្អាត។

យ​ម៉ូ​ដ​សក់​ខ្លី​បែប​កូរ៉េ ក៏​កំពុង​ពេញ​និយម​ក្នុង​ចំណោម​ស្រទាប់​យុវវ័យ​នៅ​ខ្មែរ​ផង​ដែរ ៕

ដោយ​គេ​បានឃើញ​អ្នក​នាង គង់​ចាន់​ស្រី​មុំ ដែល​មានកូន​មួយ​ជាមួយ​ស្វាមី​លោក សីហា​, កញ្ញា សុ​ភ័​ក្រ កុ​សុ​ម៉ា តារា​ស្រី​សំបុរ​ស្រអែម​ស្រស់ និង​ពូកែសម្តី​ឡិកឡក់​ឲ្យ​ទស្សនិកជន​ទប់​សំណើច​មិន​បាន និង​តារាចម្រៀង​លេង​ស្ទីល​បែប​កូរ៉េ និង​កញ្ញា​ទេព បូ​ព្រឹក្ស បាន​ជ្រើស​ស្ទីល​កាត់សក់​ខ្លី​ដូច​គ្នា បាន​ធ្វើ​អោយ​មហាជន​សរសើរ​យ៉ាង​ខ្លាំង​ទៅ​នឹង​សម្រស់​ម៉ូ​ដ​សក់​ខ្លី សាក​សម​ទៅ​នឹង​ទម្រង់​មុខ​របស់​ពួក​គេ ។

ដូចដឹងស្រាប់ហើយថាបន្ទាប់​ពី​តារា​ស្រី​ល្បី​៣​ដួង​រូប​នេះ បាន​កាត់សក់​ខ្លី​រួច​មក ក៏​មាន​អ្នកគាំទ្រ​មួយ​ចំនួន​បាន​កាត់សក់​ខ្លី​តាម​ផង​ដែរ នេះ​ក៏​ព្រោះតែ​វា​ជា​ស្ទា​យ​ថ្មី​សម្រាប់​អ្នកសិល្បៈ ហើយ​ម៉ូ​ដ​សក់​ខ្លី​បែប​កូរ៉េ ក៏​កំពុង​ពេញ​និយម​ក្នុង​ចំណោម​ស្រទាប់​យុវវ័យ​នៅ​ខ្មែរ​ផង​ដែរ ៕ (ដោយ៖ ត្នោត)

from: https://tnaot.com/km/m/detail/article/9507516