ថ្ងៃនេះជាវេនបិណ្ឌ១៣ហើយ សប្បុរសណាមានសទ្ធាទាំងបរិបូណ៌ដោយសីលផង សប្បុរសនោះរមែងសម្បូរទៅដោយយសស័ក្តិ ភោគៈ ទ្រព្យធន លាភសំណាង និងសម្រេចសម្បត្តិបី ទោះជាត្រាច់ទៅកាន់ទីណា កន្លែងណាៗ ក្នុងទីនោះៗក៏គង់មានគេរាប់អានគេបូជាមិនខាន ។
។ ព្រោះថា សទ្ធាកាលបើកើតមានប្រាកដហើយ ក៏អាចដឹកនាំចិត្តឱ្យធ្វើបុណ្យបំពេញទាន រក្សាសីល ចម្រើនមេត្តា ភាវនា ដែលជាចំណែកកុសលសុទ្ធសាធ ហើយផលនៃកុសលធម៌នេះក៏នឹងជួយនាំឱ្យយើងបានសោយនូវសម្បត្តិទាំង៣ប្រការគឺ សម្បត្តិមនុស្ស១ សម្បត្តិទេវតា១ និងសម្បត្តិប្រសើរថ្លៃថ្លាគឺព្រះនិព្វាន១ តែបើសទ្ធាមិនកើតឡើងទេ បុណ្យកុសលដទៃៗទៀតក៏មិនអាចនឹងកើតឡើងបានដែរ ។
សប្បុរសគួរដឹងថា សទ្ធាគឺជាស្បៀងយ៉ាងសំខាន់បំផុតដែលបុគ្គលគប្បីបម្រុងទុកឱ្យបានល្អសម្រាប់ជូនដំណើរដ៏វែងឆ្ងាយទៅក្នុងបរលោក ។ ផ្តល់សិទ្ធដោយ៖កោះសន្តិភាព