Liverpool បានចាប់ផ្ដើមរដូវកាលថ្មីរបស់ខ្លួនជាមួយនឹងជ័យជម្នះ ៤-៣ ទៅលើក្រុមចំណូលថ្មី Leeds United កាលពីថៃ្ងសៅរ៍កន្លងទៅ។
យ៉ាងណាក្ដី ក្នុងចំណោម៣គ្រាប់ដែលក្រុមជើងឯក Premier League នេះរបូត គឺមានកំហុសរបស់ Van Dijk ១គ្រាប់ ដែលជាគ្រាប់តាមស្មើ ២-២ របស់ Leeds។
បន្ទាប់ពីបង្កកំហុស អតីតកីឡាកររបស់ក្រុម Aston Villa បានធើ្វការរិះគន់ Van Dijk ថា រូបគេនៅមិនទាន់ល្អដូចទៅនឹង Rio Ferdinand របស់ Man Utd និង Kompany របស់ Man City នោះទេ។
ក្នុងបណ្ដាញសង្គម Twitter រូបគេបានសរសេរថា «សូមកុំយក Van Dijk ទៅដាក់នៅកម្រិតស្មើ Rio និង Kompany»៕
ប្រភព៖ GiveMeSport