Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

Lampard ថាខ្លួនសប្បាយចិត្តដែលក្រុមខ្លួនមានKepa ជាអ្នកចាំទី!!

បើទោះជាទម្រង់លេងរបស់ Kepa ហាក់មានការធ្លាកចុះយ៉ាងណាក្តី ដោយត្រូវបានគេស៊ុតចូលពីក្រៅតំបន់គ្រោះថ្នាក់ ១៩ដង ក៏គ្រូបង្វឹកវ័យក្មេង Frank Lampard នៅតែសប្បាយចិត្ត និងមិនមានការរិះគន់ចំពោះអ្នកចាំទីសញ្ជាតិអេស្ប៉ាញនេះឡើយ។

Lampard និយាយថា៖ “ខ្ញុំសប្បាយចិត្តចំពោះ Kepa។ ខ្ញុំឃើញពីទំនុកចិត្តរបស់គេ ដែលគេបង្ហាញនៅលើទីលាន។ គេនៅទីនេះ ដូចនេះខ្ញុំសប្បាយចិត្តដែលគេជាអ្នកចាំទីរបស់យើង។វាជាការប្រកួតដ៏លំបាកមួយ តែយើងនៅតែធ្វើវាបាន វាជារឿងល្អ។”

គួរបញ្ជាក់ផងដែរថា Chelsea បានយកឈ្នះលើ Brighton ក្រៅទឹកដីនាសប្តាហ៏ដំបូងក្នុងក្របខណ្ឌ័ Premer League សប្តាហ៏ដំបូងក្នុងលទ្ធផល ៣ទល់នឹង១។

ប្រភព៖ Goal

from: https://tnaot.com/km/m/detail/article/9691473