ខ្សែប្រយុទ្ធចំណូលថ្មីសញ្ជាតិអាល្លឺម៉ង់ទាំងពីររូបគឺTimo Werner និង Kai Havertz បានបង្ហាញខ្លួនជាផ្លូវការលើកដំបូងរបស់ខ្លួនហើយ ក្នុងការប្រកួតសប្តាហ៏ទី១ នៃក្របខណ្ឌ័ Premier Leagueជំនួបទល់នឹង Brighton & Hove Abion។
មិនខុសពីការរំពឹងទុក Chelsea បានទទួលជ័យជម្នះលើ Brighton ក្នុងលទ្ធផល ៣ទល់នឹង១ ក្រៅទឹកដី ដែល៣គ្រាប់របស់ Chelseaរកបានដោយ Jorginho កីឡាករ Reece James និង Zouma។ ឯ១គ្រាប់របស់ Brighton រកបានដោយ Leandro Trossard។
គួរបញ្ជាក់ផងដែរថា បើទោះជាកីឡាករចំណូលថ្មីទាំងពីរខាងលើ មិនបានស៊ុតនិងបញ្ជូនបាល់អោយគេស៊ុត តែពួកគេទាំងពីរធ្វើបានយ៉ាងល្អ ដែលត្រូវបានរំពឹងថានឹងក្លាយជាកីឡាករស្នូលរបស់ក្រុម Chelsea រដូវកាលថ្មីនេះ។
ប្រភព៖ Goal