Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

COVID-19 រលក​ទី​២​ នៃ​ការ​ឆ្លង​ក្លាយ​ជា​​ការ​ពិត

ការ​ឆ្លង​រាលដាល​នៃ​វីរុស COVID-19 ៖ រលក​ទី​២​នៃ​ការ​ឆ្លង​វីរុស COVID-19 ដែល​ពិភព​លោក​ទាំងមូល​ព្រួយបារម្ភ​នោះ កាលពី​ថ្ងៃ​ទី​១៣ កញ្ញា បាន​ក្លាយជា​ការ​ពិត ដោយនៅ​ប្រទេស​អូ​ទ្រី​ស ពាក្យ​នេះ​ត្រូវ​បាន​ប្រើ​ជា​ផ្លូវការ ហើយ​នៅ​អ៊ី​ស្រា​អែ​ល​មានការ​ប​ង្ចាំ​ង​កម្រិត​ជាតិ​ជា​ថ្មី​យ៉ាងតិច​៣​ស​ប្ដា​ហ៍ ។

នា​យប់​ថ្ងៃ​ទី​១៣ កញ្ញា នាយក​រដ្ឋមន្ត្រី​អ៊ីស្រាអែ​ល​លោក​បេន​ចា​មីន​នេ​តាន់​យ៉ា​ហ៊ូ​ថ្លែង​ថា ពេល

នេះ​រដ្ឋាភិបាល​បាន​សម្រេច​អនុវត្ត​ការ​បង្ខាំង​ម៉ឺ​ងម៉ាត់​រយៈពេល​៣​ស​ប្ដា​ហ៍ ជាមួយ​ជម្រើស​ពង្រីក

វិធានការ​នោះ ។ កាលពី​ស​ប្ដា​ហ៍​មុន​អាជ្ញាធរ​បាន​ដាក់​រួច​ហើយ​បំរាម​គោ​ចរណ៍​ក្នុង​ទីក្រុង​ប្រមាណ​ជា​៤០​របស់​ប្រទេស​ពិសេស​ក្នុង​បណ្ដា​ទីក្រុង​អា​រ៉ាប់ និង​ជ្វី​វ​អ័​រ​តូ​ដុក តែ​នៅ​មិន​អាច​រារាំង​ការ​ឆ្លង​បាន​ដោយ​ចំនួន​អ្នក​ឆ្លង​នៅ​តែ​កើន ។

អត្រា​អ្នក​ឆ្លង​វីរុស ក្នុង​ប្រទេស​នោះ​មានការ​កើនឡើង​ដែល​ចំនួន​អ្នក​ឆ្លង​បច្ចុប្បន្ន មាន​ដល់​១៥៣.២១៧​នាក់ ក្នុង​នោះ​មាន​អ្នក​ស្លាប់​១.១០៣​នាក់ សម្រាប់​ប្រទេស​មាន​ប្រជាជន​៩​លាន​នាក់​នោះ ។ ការ​បង្ខាំង​ប្រទេស​ជា​ថ្មី​ត្រូវ​ចូល​ជា​ធរមាន​ចាប់ពី​ថ្ងៃ​ទី​១៨ កញ្ញា ទៅ​សម្រាប់​បុណ្យចូលឆ្នាំ​ថ្មី​ជ្វី​វ​ហៅ​បុណ្យ BOSH HASHANA ។

ទីក្រុង​វី​យែ​ន​រដ្ឋធានី​អូ​ទ្រី​ស​កាលពី​ថ្ងៃ​ទី​១២​កញ្ញា ចំនួន​អ្នក​ឆ្លង​វីរុស​ថ្មី​មាន​ដល់​ជាង​ពាក់កណ្ដាល​នៃ​អ្នក​ឆ្លង​ថ្មី​៨៧០​នាក់​នៅ​អូ​ទ្រី​ស ។ អ​ធិ​ការ​បតី​ប្រទេស​នោះ​លោក SEBASTIAN KURZ ថ្លែង​ថា ប្រទេស​កំពុង​ចាប់ផ្ដើម​រលក​ទី​២នៃ​ការ​ឆ្លង និង​ថា​ចំនួន​អ្នក​ឆ្លង​ថ្មី​ក្នុង​ពេល​ឆាប់​ៗនេះ​នឹង​មាន​លើស​ពី​១.០០០​នាក់​ក្នុង​១​ថ្ងៃ ។

លោក​អំពាវនាវ​ដល់​ប្រជាជន​ឲ្យ​គោរព​ម៉ឺ​ង​ម៉ាត់​បណ្ដា​វិធានការ​ប្រឆាំង​វីរុស និង​កាត់​បន្ថយ​ឲ្យ​បាន​ច្រើន​បំផុត​រាល់​ការ​ជួបជុំ​គ្នា ។ ចាប់ពី​ថ្ងៃ​ទី​១៤​កញ្ញា ទៅ​ម៉ាស​ដែល​ត្រូវ​ពាក់​ជា​កា​រត​ព្វ​កិច្ច​រួច​ហើយ​ក្នុង​បណ្ដា​ផ្សារ​ទំនើប និង​ក្នុង​មធ្យោបាយ​ដឹក​ជញ្ជូន រួម​នោះ​នឹង​ត្រូវ​អនុវត្ត​ក្នុង​គ្រប់​ហាង និង​គ្រប់​អគារ​សាធារណៈ​នៅ​អូ​ទ្រី​ស ។​

ការ​ព្រួយបារម្ភ​ពី​ការ​ឆ្លង​រលក​ទី​២ ក៏​មាននៅ​ប្រទេស​ឆេ​ក ដែល​តាម​ក្រសួងសុខាភិបាល​ថា

ក្នុង​ប្រទេស​មានការ​កើនឡើង​នៃ​ចំនួន​អ្នក​ឆ្លង​វីរុស​ថ្មី​៣​ថ្ងៃ​ជាប់​ៗ​គ្នា ដោយ​កាលពី​ថៃ្ង​ទី​១២កញ្ញា មាន​អ្នក​ឆ្លង​ថ្មី​ដល់​ទៅ​១.៥៤១​នាក់ ។

ប្រទេស​មាន​ប្រជាជន​១០,៧​លាន​នាក់​នោះ ពេល​នេះ​ជា​ប្រទេស​១​ក្នុង​ចំណោម​រដ្ឋ​៣​ទៀត​ជា​សមាជិក​សហភាព​អឺរ៉ុប ដែល​ការ​ឆ្លង​ប្រចាំ​ថ្ងៃ​នៃ​វីរុស​កំពុង​មាន​លឿន​បំផុត​ជា​ថ្មី​បន្ទាប់​ពី​បារាំង និង​អ៊ី​តា​លី ៕ 

from: https://tnaot.com/km/m/detail/article/9691450