Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ដឹងការពិតទើបអាណិតបុរសសុំទានម្នាក់ ដែលគេយល់ច្រឡំថាមនុស្សមិនល្អ

ខេត្តតាកែវ ៖ នៅ​រមណីយដ្ឋាន​ទន្លេបាទី គេ​បានឃើញ​មាន​បុរស​ម្នាក់​សុំទាន​ដោយ​មុជ​ងើប​ៗ​ក្នុង​ទឹក​តាម​ខ្យូ​ស «​ផ្ទះទឹក​»​។ ភ្ញៀវ​ដែល​មក​កំសាន្ត​នៅ​លើ​ផ្ទះទឹក​តែងតែបាន​គិត​ថា បុរស​នេះ​ជា​មនុស្ស​មិនល្អ និង​កាច​មិនមែន​សុំទាន​ទេ គឺ​ចាំ​លួច​របស់របរ ឬ​ក៏​ធ្វើ​ទុក​បុក​ម្នេញ​ភ្ញៀវ​មិន​អោយ​គេ​កំសាន្ត​សប្បាយ បាន​តែ​ការ​ពិត​ជួប​ផ្ទាល់​ទើប​ដឹង​។

បុរស​សុំទាន​នេះ​សម្បុរ​ខ្មៅ មាន​មាឌធំ វ័យ​កណ្តាល ជា​អ្នក​ភូមិ​ថ្នល់​ទ​ណ្សិ​ន ឃុំ​ក្រាំងធ្នង់ ស្រុក​បាទី ខេត្តតាកែវ​។

បើ​តាម​បងប្រុស​ឈ្មោះ​ស៊ី ថា រស់នៅ​ភូមិ​ទន្លេបាទី ឃុំ​ក្រាំងធ្នង់ បាន​ប្រាប់​អោយ​ដឹង​ថា សុ ឃឿ​ន ប្រកប​របរ​សុំទាន​នៅ​រមណីយដ្ឋាន​ទន្លេបាទី​នេះ​តាំងពី​ក្មេង បើ​និយាយ​ពី​រយៈពេល​ជាង​២០​ឆ្នាំ​មក​ហើយ មិន​ដែល​ប៉ះពាល់​របស់របរ​អ្នក​ណា​ទេ តែបើ​មើលរូប​រាង​គាត់​គួរ​ឱ្យ​ខ្លាច​មែន ប៉ុន្តែ​ការ​ពិត​គាត់​ស្លូតត្រង់​។ អ្នក​ទេសចរណ៍​សឹង​គ្រប់​គ្នា​ដែល​មក​ដើរ​លេង​នៅ​រមណីយដ្ឋាន​ទន្លេបាទី ជា​ពិសេស​អ្នក​អង្គុយ​លេង​ផ្ទះទឹក​សុទ្ធតែ​បានឃើញ និង​ជួប​ហើយ​មាន​អារម្មណ៍​ភ័យ​ខ្លាច​ចំពោះ​បុរស​មុជទឹក​សុំទាន​រូប​នេះ​។

ជួប​ជាមួយ​បុរស​មុជទឹក​សុំទាន​ខាងលើ ឈ្មោះ សុខ ឃឿ​ន បាន​រៀបរាប់​ឱ្យ​ដឹង​ថា ឆ្នាំ​នេះ ខ្ញុំ​អាយុ​៤០​ឆ្នាំ​ហើយ​នៅ​លីវ មាន​បងប្អូន​៧​នាក់ សព្វថ្ងៃ​រស់នៅ​ជាមួយ​ឪពុក​អាយុ​៧៥​ឆ្នាំ និង​ម្តាយ​អាយុ​៧៤​ឆ្នាំ មាន​ជំងឺ​ប្រ​វ​ចាំ​កាយ​នៅ​ភូមិ​ថ្នល់​ទ​ណ្សិ​ន​នេះ​។ ហើយ​របរ​សុំទាន​របស់​គាត់​គឺ​២៥​ឆ្នាំ​មក​ហើយ គឺ​នៅ​តែ​ក្នុង​រមណីយដ្ឋាន​ទន្លេបាទី​នេះ​ទេ​។ តែ​កាលពី​ដំបូង​ឡើយ គាត់​ដើរ​រើស​អេ​ត​ចាយ «​សំបក​កំប៉ុង​» តាម​មាត់ទន្លេ និង​ផ្ទះទឹក លុះ​ក្រោយមក​ក៏​ចាប់ផ្តើម​សុំទាន​តាម​គេ​តាម​ឯង​តែ​ម្តង​។ ដោយ​ខ្យូ​ស «​ផ្ទះទឹក​» គេ​សង់​លើ​ទឹក គាត់​ក៏​ដើរ​សុំ​លុយ​តាម​ទឹក​។

បុរស​ជុម​ទឹក​ខាងលើ​បានឱ្យ​ដឹង​ថា ខ្ញុំ​មុជទឹក​សុំទាន​នេះ ខ្ញុំ​សុំ​តែ​លុយ​គេ​ទេ ហើយ​បើ​គេ​ឱ្យ​បាន​យក អត់​សំឡុត ឬ​គំរាម​គេ​នោះ​ទេ​ហើយ​របស់របរ​គេ ខ្ញុំ​ក៏​មិន​ប៉ះពាល់​ដែរ ទោះ​មិន​មាន​មនុស្ស​នៅ​ក៏​ដោយ​។ ហើយ​ខ្ញុំ​សុំទាន​នេះ គឺ​យក​លុយ​មក​ទិញ​ថ្នាំ​ព្យាបាល​ជំងឺ​ឪពុក​ម្តាយ​ខ្ញុំ និង​មិន​លេងល្បែង ជក់​ថ្នាំ​ញៀន​ទេ​។

បុរស​ខាងលើ​បន្ត​ទៀត​ថា ជាង​២០​ឆ្នាំ​មកនេះ ខ្ញុំ​បានឃើញ និង​ដឹង​ច្បាស់​ថា ភ្ញៀវ​ណា​ស្លូត​ភ្ញៀវ​ណា​កាច​។ ភ្ញៀវ​ដែល​កាច គឺ​ភ្ញៀវ​ដែល​មាន​ដៃគូរ​បាន​យក​ខ្យូ​ស​ជា​កន្លែង​រួម​ភេទ​។ មក​ដល់​ថ្ងៃ​នេះ ខ្ញុំ​ត្រូវ​គេ​យក​កាំភ្លើង​ភ្ជង់​៣​លើក និង​យក​ប៊ិ​ច​ចាក់​ចំ​ថ្ងាស​២​លើក ព្រោះតែ​ចង់​មើល​គេ​នែប​និត្យ​គ្នា​។ តែ​យ៉ាងណា ខ្ញុំ​នៅ​តែ​សុំទាន​នៅ​ទី​នេះ ដើម្បី​ចិញ្ចឹម​ខ្លួនឯង និង​កំដរ​ជីវិត​ឪពុក​ម្តាយ​ខ្ញុំ​រហូត​ដល់​ថ្ងៃ​អស់​សង្ខារ និង​មិន​ទៅ​ប្រ​ព្រិ​ត្ត​អំពើ​ដែល​សង្គម​ស្អប់ខ្ពើម​ឡើយ​។ ​ផ្តល់សិទ្ធិដោយ៖ កោះសន្តិភាព 

from: https://tnaot.com/km/m/detail/article/9507399