Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

Timo Werner ថាខ្លួនពិតជាភា្ញក់ផ្អើលចំពោះរឿងនេះ ក្រោយជួយ Chelsea ឈ្នះ Brighton យប់មិញ

សមាជិកថ្មីរបស់ក្រុមតោខៀវ Chelsea កីឡាករ Timo Werner បាននិយាយថា ខ្លួនពិតជាភ្ញាក់ផ្អើលចំពោះខែ្សការពារដែលលេងក្នុង Premier League ក្រោយជួយក្រុមឈ្នះយប់មិញទៅលើ Brighton ដោយលទ្ធផល ៣-១ ក្នុងសប្ដាហ៍ដំបូង។

និយាយក្រោយចប់ការប្រកួត អតីតសមាជិករបស់ RB Leipzig បាននិយាយថា ខ្លួនពិតភ្ញាក់ផ្អើលចំពោះខែ្សការពារក្នុង Premier League ដែលមានមាឌធំ ពិបាកនឹងប្រជែងជាមួយជាងកាលពីពេលដែលរូបគេលេងនៅអាល្លឺម៉ង់ទៅទៀត។

«បាទ, Premier League គឺខុសគ្នាពីបាល់ទាត់លីគដ៏ទៃ ព្រោះខ្ញុំគិតថាដោយសារខែ្សការពារ, ខ្ញុំមិនដែលលេងទល់នឹងខែ្សការពារ៣នាក់មានមាឌធំ និងខ្ពស់បែបនេះទេ»។

«ប៉ុន្ដែការប្រកួតនេះពិតជាសប្បាយ, ជាពិសេសគឺក្នុងតង់ទី១, ខ្ញុំសល់កន្លែងច្រើន ដែលខ្ញុំអាចរត់បាន»៕

ប្រភព៖ Sportbibble

from: https://tnaot.com/km/m/detail/article/9691442