Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ក្រសួង​ការងារ​អនុញ្ញាតឱ្យ​បើក​ដំណើរការ​ឡើងវិញ​គ្រឹះស្ថាន​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ ចាប់ពី​ថ្ងៃទី​២១​កញ្ញា​

(ភ្នំពេញ) ​៖ ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បានចេញ​សេចក្តីណែនាំ លេខ​១៣០/២០ ក​.​ប​/​ស​.​ណ​.​ន​.​គ​.​គ​.​ស ស្តីពី​ការអនុញ្ញាតឱ្យ​បើក​ដំណើរការ​ឡើងវិញ​គ្រឹះស្ថាន​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ ក្រោម​ឱវាទ​ក្រសួង​កា​ងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ចាប់ពី​ថ្ងៃទី​២១ ខែកញ្ញា ឆ្នាំ​២០២០​។​

​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន ស្តីពី​លទ្ធផល​នៃ​សម័យប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី​ថ្ងៃទី​១៤ ខែសីហា ឆ្នាំ​២០២០ សាលា​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ត្រូវបាន​អនុញ្ញាតឱ្យ​បើក​ដំណើរការ​ឡើងវិញ ដោយ​ត្រូវគោរព​ឱ្យបាន​ខ្ជាប់ខ្ជួន​នូវ​វិធានការ​សុខាភិបាល​។​

​ដើម្បី​ធានាបាន​សុវត្ថិភាព និង​ប្រសិទ្ធភាព​នៃ​ការបើក​ដំណើរការ​ឡើងវិញ​នូវ​គ្រឹះស្ថាន​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ​ក្រោម​ឱវាទ​ក្រសួង​សូម​ធ្វើការ​ណែនាំ​ដល់​មន្ទីរ​ការងារ និង​បណ្តុះបណ្តាល វិជ្ជាជីវៈ​រាជធានី​-​ខេត្ត និង​គ្រឹះស្ថាន​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ ចូលរួម​សហការ និង​អនុវត្ត ដូចខាងក្រោម​៖ ត្រូវ​ពង្រឹង​វិធានការ​ការពារ ទប់ស្កាត់ និង​ឆ្លើយតប​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ របស់ ក្រសួងសុខាភិបាល ដូចជា​៖ រៀបចំ​ធ្វើ​អនាម័យ​បោសសម្អាត​តាម​បន្ទប់រៀន សាល​សហ​សិក្សា​សាលប្រជុំ បណ្ណាល័យ អន្តេវាសិកដ្ឋាន រោង​ជាង បន្ទប់ពិសោធន៍ អាហា​រដ្ឋា​ន បង្គន់​អនាម័យ សួន​កម្សាន្ត ទីលានកីឡា សម្ភារ​ប្រើប្រាស់ និង​កាកសំណល់​ផ្សេងៗ​ទុកដាក់ ឱ្យបាន​ត្រឹមត្រូវ​។ រៀបចំ​កៅអីអង្គុយ​ឱ្យមាន​គម្លាត​ពីគ្នា​យ៉ាងតិច ១,៥​ម៉ែត្រ ព្រមទាំង​កំណត់​ចំនួន សិក្ខាកាម សិស្ស និស្សិត ទៅតាម​ទំហំ​នៃ​បន្ទប់រៀន​។ រៀបចំ​គ្រែ​ក្នុង​បន្ទប់​ស្នាក់នៅ​នៃ​អន្តេវាសិកដ្ឋាន ដោយ​រក្សា​គម្លាត​តាម​វិធានការ​របស់​ក្រសួងសុខាភិបាល​។ បាញ់ថ្នាំ​សម្លាប់​មេរោគ​ក្នុង​បរិវេណ​គ្រឹះស្ថាន តាម​បន្ទប់រៀន សាល​សហ​សិក្សា សាលប្រជុំ បណ្ណាល័យ អន្តេវាសិកដ្ឋាន រោង​ជាង បន្ទប់ពិសោធន៍ អាហា​រដ្ឋា​ន បង្គន់​អនាម័យ សួន​កម្សាន្ត និង​ទីលានកីឡា​។ ណែនាំ​ដល់​បុគ្គលិក មន្ត្រីរាជការ គ្រូ សិក្ខាកាម សិស្ស និស្សិត ឱ្យ​ពាក់​ម៉ាស និង​កុំឱ្យ​មានការ​ប្រមូលផ្ដុំ ត្រូវមាន​គម្លាត​ពីគ្នា​យ៉ាងតិច ១,៥​ម៉ែត្រ​។ បើក​បង្អួច​ឱ្យមាន​ខ្យល់ និង​ពន្លឺ​ចេញចូល​បានល្អ នៅតាម​បន្ទប់រៀន សាល​សហ​សិក្សា សាលប្រជុំ បណ្ណាល័យ អន្តេវាសិកដ្ឋាន រោង​ជាង បន្ទប់ពិសោធន៍ និង​អាហារ​ដ្ឋា​ន​។ រៀបចំ​ឱ្យមាន​កន្លែង​លាងដៃ​ជិត​បន្ទប់រៀន សាល​សហ​សិក្សា សាលប្រជុំ បណ្ណាល័យ អន្តេវាសិកដ្ឋាន រោង​ជាង បន្ទប់ពិសោធន៍ អាហា​រដ្ឋា​ន និង​បង្គន់​អនាម័យ ។ ចាត់តាំង​ឱ្យមាន​ក្រុមការងារ​ទទួលបន្ទុក​ការ​វាស់​កំដៅ និង​លាង​សម្អាត​ដៃ នៅ​គ្រប់ ច្រកចេញ​-​ចូល​នៃ​បរិវេណ​គ្រឹះស្ថាន​។ ករណី​រកឃើញ​មាន​កម្តៅ​ចាប់ពី​៣៧,៥ អង្សា​សេ​ឡើងទៅ មិនត្រូវ​អនុញ្ញាតឱ្យ​ចូលក្នុង​បរិវេណ​គ្រឹះស្ថាន​ឡើយ ហើយ​ត្រូវ ណែនាំ​ឱ្យទៅ​សម្រាក​នៅផ្ទះ ឬ​ទៅពិនិត្យ​សុខភាព​នៅ​មន្ទីរពេទ្យ ឬ​មណ្ឌល​សុខភាព​។ លើកទឹកចិត្ត​ឱ្យ​បុគ្គលិក មន្ត្រីរាជការ គ្រូ សិក្ខាកាម សិស្ស និស្សិត និង​អ្នកពាក់ព័ន្ធ ឱ្យ​យក​ទឹកស្អាត​មកពី​ផ្ទះ​សម្រាប់​ទុក​ទទួលទាន​ផ្ទាល់ខ្លួន​។ ត្រូវ​សហការ​ជាមួយ​មាតា បិតា អាណាព្យាបាល សិក្ខាកាម សិស្ស និស្សិត និង​អ្នកពាក់ព័ន្ធ ផ្តល់ព័ត៌មាន​អំពី​សុខភាព និង​ប្រវត្តិ​នៃ​ការធ្វើដំណើរ​ក្រៅប្រទេស​របស់​សិក្ខាកាម សិស្ស និស្សិត ត្រូវ​សហការ​ជាមួយ​មណ្ឌល​សុខភាព ឬ​មន្ទីរពេទ្យបង្អែក ដើម្បី​ចុះ​ត្រួតពិនិត្យ និង​ជំរុញ​ការ អនុវត្ត​វិធានការ​អនាម័យ ការទប់ស្កាត់ និង​ឆ្លើយតប​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ របស់ ក្រសួងសុខាភិបាល​។ ត្រូវ​សម្របសម្រួល និង​អន្តរាគមន៍ ទៅគ្រប់​អង្គភាព​ពាក់ព័ន្ធ ក្នុងករណី​មានការ​សង្ស័យ មាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ -១៩ នៅក្នុង​គ្រឹះស្ថាន​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ​។ ត្រូវ​រៀបចំ​ពាក្យស្នើសុំ​បើក​គ្រឹះស្ថាន​ឡើងវិញ​បញ្ជូនមក​មន្ទីរ​ការងា​រ និង​បណ្តុះបណ្តាល វិជ្ជាជីវៈ (​សម្រាប់​គ្រឹះស្ថាន​ដែល​បាន​ចុះបញ្ជី​កា​នៅ​មន្ទីរ ) និង ក្រសួង​ការងារ និង​បណ្តុះបណ្តាល វិជ្ជាជីវៈ តាមរយៈ​នាយកដ្ឋាន​គ្រប់គ្រង​គ្រឹះស្ថានសិក្សា (​សម្រាប់​គ្រឹះស្ថាន​ដែល​បាន​ចុះ​ប​ញ្ចិ​កា​នៅ​ក្រសួង​) ត្រូវធ្វើ​របាយការណ៍​ប្រចាំខែ​ស្ដីពី​សកម្មភាព​ដំណើរការ​គ្រឹះស្ថាន និង​វិធាន​ការការពារ ទប់ស្កាត់ និង​ឆ្លើយតប​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ ផ្ញើមក​ក្រសួង (​នាយកដ្ឋាន​គ្រប់គ្រង​គ្រឹះស្ថានសិក្សា​) ឱ្យបាន​ទៀងទាត់​រៀងរាល់ថ្ងៃ​សុក្រ​នៃ​សប្តាហ៍​ទី​៣​នៃ​ខែ​នីមួយៗ​។

​ទទួលបាន​សេចក្តីណែនាំ​នេះ មន្ទីរ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​រាជធានី -​ខេត្ត និង​គ្រឹះស្ថាន អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ​ក្រោម​ឱវាទ​ក្រសួង​ទាំងអស់ ត្រូវ​ចូលរួម​សហការ​អនុវត្ត​ដោយ ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​៕

from: https://tnaot.com/km/m/detail/article/9691413