Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ជនអន្តោប្រវេសន៍ខ្មែរចំនួន ៦នាក់ត្រូវចាប់ខ្លួនបាននៅខេត្ត Sa Kaeo

ជនអន្តោប្រវេសន៍ខុសច្បាប់ចំនួន ៦នាក់ មកពីប្រទេសកម្ពុជាត្រូវអាជ្ញាធរថៃចាប់បាននៅ​ចំណុចត្រួតពិនិត្យតាមដងផ្លូវមួយក្នុងខេត្ត​ Sa Kaeo កាលពី​ថ្ងៃអាទិត្យ​។

ខេត្ត​ Sa Kaeo ​គឺជាចំណុចក្តៅពិសេសមួយដែលមានជនអន្តោប្រវេសន៍ខុសច្បាប់ជាច្រើនបានព្យាយាមឆ្លងដែនទៅធ្វើការនៅប្រទេសថៃដោយខុសច្បាប់។ ជាមួយនឹងការព្រួយបារម្ភអំពីការរីករាលដាល​នៃមេរោគកូវីដ១៩ ​ប៉ុស្តិត្រួតពិនិត្យ​ជាច្រើនត្រូវបានដាក់ពង្រាយពាសពេញខេត្តនេះ។ ភូមិ​មូលដ្ឋាន​នៅតាមព្រំដែនក៏ត្រូវបានណែនាំឱ្យរាយការណ៍អំពីជនចម្លែក​ដែលបានលួចចូលមកខេត្តនេះផងដែរ។ លោក​ Kajornsak Sonsom អាយុ ៤៨ឆ្នាំ ត្រូវបានចាប់ខ្លួនពីបទបើកបរជូនជនជាតិខ្មែរទាំង ៦នាក់ ដោយទទួលបានប្រាក់កម្រៃចំនួន ៣៥០០បាត ​សម្រាប់មនុស្សម្នាក់ដើម្បីរត់ពន្ធពួកគេតាមព្រំដែនក្នុងស្រុក​ Ta Prayha​ ហើយដឹកជញ្ជូនទៅខេត្ត​ Phetchabun។

យោងតាមប៉ូលិសខេត្ត​ Sa Kaeo បានឱ្យដឹងថាលោក Kajornsak ​ប្រឈមមុខនឹងការចោទប្រកាន់ជាច្រើនទាក់ទងនឹងការរត់ពន្ធជនអន្តោប្រវេសន៍ខុសច្បាប់ឱ្យចូលមកក្នុងប្រទេសខ្លួនឯង(ថៃ)ក៏ដូចជាការចោទប្រកាន់ពីបទប្រឆាំងនឹងការទប់ស្កាត់ជំងឺឆ្លងផងដែរ។ ចំណែកជនចំណាកស្រុកខុសច្បាប់ទាំង ៦នាក់​នឹងត្រូវបាន​ធ្វើតេស្តមេរោគកូវីដ១៩ ព្រមទាំងត្រូវនិរទេសទៅប្រទេសកំណើតរបស់ពួកគេវិញ៕  

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖ The pattaya news

from: https://tnaot.com/km/m/detail/article/9507255