ខេត្តបាត់ដំបង ៖ ក្មេងស្រីអាយុ៩ឆ្នាំម្នាក់ទៅបេះត្រគួនជាមួយបងប្រុសស្រាប់តែលង់ទឹកស្លាប់ នៅត្រង់ចំណុចក្រុមទី១៤ ស្ថិតនៅភូមិស្វាយជ្រុំ ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង១៤នឹង៣០នាទី។
បើតាមការបញ្ជាក់ពីឈ្មោះ ហេង ហ៊ួ ភេទប្រុស អាយុ១០ ឆ្នាំត្រូវជាបងបង្កើតក្មេងរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុ ខ្លួនបានទៅបេះត្រកួ ននៅក្នុងអូរដែលនៅក្បែរផ្ទះ ជាមួយប្អូនស្រីរបស់ខ្លួននឹងមានក្មេងៗ៣នាក់ទៀតទៅជាមួយដែរពេលដែលខ្លួនកំពុងបេះត្រកួន ប្អូនស្រីបានសុំមកផ្ទះមុនលុះមួយសន្ទុះក្រោយមកខ្លួនក៏ដើរមកផ្ទះជាមួយក្មេងៗដ៏ទៃទៀតក៏បានឃើញស្បែកជើងប្អូននៅក្បែរមាត់អណ្ដូងខ្លួនពុំបានចាប់អារម្មណ៍នឹកថាប្អូនភ្លេចយកទៅផ្ទះក៏រើសស្បែកជើងទៅផ្ទះក៏សួទៅម្ដាយឃើញប្អូនមកផ្ទះហើយនៅ ម្ដាយថាអត់ឃើញទេក៏នាំគ្នាដើររកតែរកមិនឃើញសោះ។
ភ្លាមនោះក្រុមគ្រួសារក៏បានទំនាក់ទំនងទៅបងប្អូនសាច់ញាតិទាំងអស់ជួយស្វែងរកក៏ប្រទះឃើញសពក្មួយស្រីអណ្ដែតទឹកអណ្ដូងនៅក្នុងអូរកន្លែងដែលបេះត្រកួន តាមការបំភ្លឺរបស់សាក្សីនិងសាច់ញាតិនៅជុំវិញទីកន្លែងកើតហេតុនិងការត្រួតពិនិត្យរបស់សមត្ថកិច្ចជំនាញនិងគ្រូពេទ្យបានសន្និដ្ឋានថាជនរងគ្រោះពិតជាបានស្លាប់ដោយសារលង់ទឹកពិតប្រាកដមែនពីព្រោះនៅលើខ្លួនសាកសពគ្មានស្នាកស្នាមអ្វីឡើយ។ដោយមូលហេតុជនរងគ្រោះបានដើរទៅបេះត្រកួននៅក្នុងទឹកជ្រៅមិនចេះហែលទឹកទើបបណ្ដាលអោយលង់ស្លាប់។
ជនរងគ្រោះឈ្មោះហេង ឡៃហ៊ួង ភេទស្រី អាយុ៩ឆ្នាំរស់នៅភូមិ-ឃុំកើតហេតុខាងលើក្រោយធ្វើការពិនិត្យផ្នែកជំនាញបានប្រគល់សាកសពអោយទៅក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណីខ្មែរ៕ផេង ភាព