Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ការប្រើប្រាស់កម្ចី ដែលលើសពីប្រាក់ខែ១០០% អាចធ្វើឱ្យអ្នកខ្ចីកើនបំណុលវ័ណ្ឌក

អ្នកជំនាញផ្នែកវិស័យហិរញ្ញវត្ថុ បានព្រមានថា អ្នកខ្ចីលុយធនាគារ ​ដោយ​មិន​បាន​គិត​ពី​ហានិភ័យ ​ឬ​ក៏​លទ្ធភាព​នៃ​ការ​សងត្រឡប់មកវិញ គឺអាចជំរុញ​ឱ្យ​ក្លាយជា​បំណុល​វ័ណ្ឌក ​កាន់តែ​ច្រើន​នៅ​ក្នុង​សង្គម។

បើតាមលោក​ង៉ែត ជូ អ្នកជំនាញ​ខាង​វិស័យ​ហិរញ្ញវត្ថុ​មួយ​រូប​នៅ​កម្ពុជា បានបកស្រាយថា បំណុល​វ័ណ្ឌ​ក​គឺជា​ទំហំ ​នៃ​បំណុល​ដែល​កូនបំណុល​ មិន​អាច​មាន​លទ្ធភាព​ ក្នុង​ការ​សង​ត្រលប់ ​ទៅ​ម្ចាស់ បំណុល ហើយ​​មូលហេតុ ​នៃ​ការ​មិន​អាច​សង​ត្រលប់​នោះ គឺ​ភាគច្រើន​ខ្ចី​លើស​ពី​ប្រាក់​ចំណូល​របស់​ពួក​គាត់។

លោកបញ្ជាក់ថា “ដើម្បី​គេច​ផុត​ពី​បំណុល​នេះ ​អ្នក​ប្រើប្រាស់​បំណុល​ទាំងអស់​ មិន​គួរ​ប្រើ​បំណុល​លើស​ពី​ពាក់កណ្ដាល ​នៃ​ប្រាក់​ចំណូល​នោះ​ឡើយ ក៏​ប៉ុន្តែ​អ្នកខ្លះ បាន​ប្រើ​ប្រាស់​បំណុល​លើស​ច្រើន​រហូត​ដល់​ជិត​១០០​ភាគរយ ​នៃ​ប្រាក់​ចំណូល​របស់​ខ្លួន​ទៅ​ហើយ”។

បំណុល​វ័ណ្ឌក អ្នក​ណា​ក៏​អាច​កើត​មាន​បញ្ហា​នេះ​ដែរ​ មិន​ថា​អ្នកជំនួញ អ្នកធ្វើការ​ទទួល​ប្រាក់ខែ​ឬ​សហគ្រិន​នោះ​ទេ បើសិនជា​ពួក​គាត់​យក​កម្ចី​មក​ប្រើប្រាស់​ខុស ​និង​ធ្វើ​អាជីវកម្ម​មិន​រីក​ចម្រើន ។ ដូច្នេះ​ដើម្បី​ជៀសវាង​បានគួរតែ​សិក្សា ​ឱ្យ​បាន​ច្បាស់​មុន​នឹង​ទទួល​កម្ចី ​ពី​ប្រភព​ណាមួយ ។

ក្នុង​កាលៈទេសៈ​បច្ចុប្បន្ន​នេះ ហានិភ័យ​នៃ​បំណុល​វ័ណ្ឌក​អាច​នឹង​កើនឡើង​ខ្លាំង ​ដោយ​សារ​​តែ​បណ្ដា​ក្រុមហ៊ុន​ជា​ច្រើន​រកស៊ី​ខាត បុគ្គលិក​កម្មករ​ជា​ច្រើន​បាត់បង់​ការងារ បាត់ប្រាក់​ចំណូល​ ខណៈពួក​គេ​ក៏​ជា​អ្នក​ខ្ចីបុល​ដើម្បី​សង់ផ្ទះ ឬ​ទិញ​របស់របរ​ប្រើប្រាស់ផងដែរ។ “អ្នកខ្លះ​មិន​យល់​ពី​ការ​ប្រើប្រាស់​បំណុល ដោយ​យក​ទៅ​ទិញ​សម្ភារ​ប្រើប្រាស់ ឬ​ក៏​យក​ទៅ​ដើរ​លេង​ឡូយឆាយ​ហ៊ឺហារ និង​មួយទៀត​គឺ​ការ​ខ្ចីប្រាក់​ដោយ​កាលៈទេសៈ​បង្ខំ ដូច​ជា​មាន​សមាជិកគ្រួសារ​មាន​ជំងឺ​ជាដើម”។ ដោយ៖ ត្នោត

from: https://tnaot.com/km/m/detail/article/9506809