តោះបងប្អូនថ្ងៃយើងដឹងពីរបៀបធ្វើសាច់គោងៀតដែលមានរសជាតិឆ្ងាញ់ពិសា…
#គ្រឿងផ្សំ
– សាច់គោ ៥គីឡូក្រាម
– អំបិល កន្លះខាំ
– ស្ករស ៤ខាំ
– ប៊ីចេង កន្លះខាំ
– រំដេង ១ខាំ។
#របៀបធ្វើ
– យកសាច់ទៅវះស្តើងៗ ជាបន្ទះធំល្មម
– បុករំដេងអោយម៉ត់ ពូតយកទឹក (ចោលកាក)
– លាយគ្រឿងផ្សំទាំងអស់ចូលគ្នាអោយសព្វ ដាក់សាច់ចូលច្របាច់ជាមួយគ្រឿងអោយសព្វ និងចូលជាតិល្អរួចទុកសាច់ចោលប្រហែល ១៥នាទី ច្របល់សាច់ម្តងទៀត
– យកសាច់ប្រលាក់រួចច្រកថង់អោយជិត រួចយកទៅក្លាសសេទឹកកក (កន្លែងអត់កក) ១យប់
– ពេលមានថ្ងៃក្តៅខ្លាំង យកសាច់មកហាល អោយស្ងួត ប្រហែល៣ម៉ោង ប្រែលាច់ទៅម្ខាង ប្រហែល ៣ទៅ៤ទៀតយកសាច់ទុកជាការស្រេច។
+ បើចូលចិត្តហិរដាក់ម្ទេសម៉ត់ប្រលាក់ជាមួយ
+ បើ១ថ្ងៃហាលសាច់អត់ស្អួត យកសាច់ដាក់ក្លាសសេទឹកកកវិញ (យកល្អ ចាំមានថ្ងៃក្តៅល្អ សឹមហាលសាច់)
+ រក្សាសាច់ទុកក្នុងទូទឹកកក (មិនដុះផ្សិត)
ប្រភព: អ្នកស្រី សុគន្ធារី