Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ស្មាតហ្វូន Realme 7 Pro ចេញលក់នៅថ្ងៃនេះ

ស្មាតហ្វូន Realme 7 Pro ដែលត្រូវបានប្រកាសនៅដើមខែនេះនឹងត្រូវដាក់លក់ជាលើកដំបូងនៅថ្ងៃនេះក្នុងប្រទេសឥណ្ឌា ដែលមានលក់នៅក្នុងក្រុមហ៊ុន Flipkart និងហាងអនឡាញរបស់ក្រុមហ៊ុន Realme ផងដែរ ។ ស្មាតហ្វូន Realme 7 Pro នេះមានពណ៌ Mirror Silver និងពណ៌ Mirror Blue ដែលមានពីរជម្រើស គឺជម្រើសទីមួយមាន RAM ទំហំ 6GB និងអង្គផ្ទុកទិន្នន័យ 128GB ក្នុងតម្លៃ 19,999 INR ប្រហែលជា 270$ និងជម្រើសទីពីរមាន RAM ទំហំ 8GB និងអង្គផ្ទុកទិន្នន័យ 128GB ក្នុងតម្លៃ 21,999 INR ប្រហែលជា 300$ ។

Realme 7 Pro បំពាក់ដោយបន្ទះឈីប Snapdragon 720G SoC និងដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android 10 ។ ផ្នែកខាងមុខនៃស្មាតហ្វូននេះផងដែរ មានអេក្រង់ទំហំ 6.4 inch កម្រិតបង្ហាញ FullHD + Super AMOLED និងមានកាមេរ៉ាមុខទំហំ 32MP ។ រីឯផ្នែកខាងក្រោយ គឺកាមេរ៉ាក្រោយទំហំ 64MP ។

Realme 7 Pro ក៏ភ្ជាប់មកជាមួយឧបករណ៍បំពងសម្លេងស្តេរ៉េអូ និងមានថាមពលថ្ម 4,500 mAh ដែលអាចសាកថ្មក្នុងល្បឿនលឿនបានដោយប្រើប្រាស់ឆ្នាំងសាកទំហំរហូតទៅដល់ 65W ៕

ប្រែសម្រួលដោយ៖ វិបុត្រ

ប្រភព៖ gsmarena

from: https://tnaot.com/km/m/detail/article/9690705