វីដេអូបទចម្រៀង Dynamite ចុងក្រោយបំផុតរបស់ក្រុម BTS នៅតែបន្តបំបែកកំណត់ត្រាជាបន្តបន្ទាប់ ។ បទចម្រៀង Dynamite នេះត្រូវបានចេញផ្សាយនៅក្នុងបណ្តាញសង្គម YouTube កាលពីថ្ងៃទី២១ ខែសីហា វេលាម៉ោង ១រសៀល។
នៅថ្ងៃទី១៤ ខែកញ្ញានេះ នៅម៉ោងប្រហែល ១០ និង ៥០នាទីព្រឹក បទចម្រៀងរបស់ក្រុម BTS មួយបទនេះត្រូវបានអ្នកចូលទស្សនារហូតទៅដល់ ៣៥០លានដង ដោយចំណាយពេលត្រឹមតែ ២៣ថ្ងៃ និង ២២ម៉ោងចាប់តាំងពីការចេញផ្សាយ ។
ការបំបែកឯតទគ្គកម្មវីដេអូចបទម្រៀងក្រុមតារាចម្រៀងកូរ៉េពីមុន គឺបានទៅលើក្រុម BLACKPINK ជាមួយបទ How You Like That ដោយទទួលបានអ្នកចូលទស្សនាចំនួន ៣៥០លាន ក្នុងរយៈពេលមួយខែ និងមួយថ្ងៃ ៕
ប្រែសម្រួលដោយ៖ វិបុត្រ
ប្រភព៖ soompi