មានប្តីប្រពន្ធជាច្រើនគូ ដែលរៀបការហើយនៅតែមិនមានកូន។ ហើយបើទោះជាទៅជួបគ្រូពេទ្យប៉ុន្មានដង ក៏នៅតែទទួលបានចម្លើយថា «សុខភាពល្អ មិនមានបញ្ហាអីទេ»។
បើដូច្នេះមែន តើវាបណ្តាលមកពីបញ្ហាអ្វីអោយប្រាកដទៅ!
ខាងក្រោមនេះជាកត្តាដែលគួរយល់ដឹងពីបញ្ហារួមផ្សំ ដែលធ្វើអោយមនុស្សស្រីពិបាកមានកូន៖
– ស្ត្រីដែលមានបញ្ហាសុខភាពរុំារ៉ៃ
– ការស្ទះដៃស្បូនសងខាង ដុំស្បូនក្នុងស្រទាប់រដូវ ជំងឺអង់ដូមេទ្រីយ៉ូស ឬស្ត្រីមានការទទួលការព្យាបាលថ្នាំគីមី ឬកាំរស្មីពីមុន។
– ការជក់បារីច្រើន ឬប៉ះពាល់ដោយផ្សែងបារី និងស្រា
– ការឡើង ឬស្រកទម្ងន់ខ្លាំងពេក
– ការបរិភោគមិនបានគ្រប់គ្រាន់ ពិសេសសារជាតិមួយចំនួនដូចជា ហ្វូលិកអាស៊ីត ជាតិដែក ស័ង្កសី និងវីតាមីនបេ១២
– កង្វះខាតការហាត់ប្រាណ ឬហាត់លើសកម្រិតពេក
– បញ្ហាជំងឺផ្លូវចិត្ត
– ការបញ្ចេញមេជីវិតស្ត្រីក្នុងវគ្គរដូវ
ដើម្បីទទួលការព្យាបាលត្រឹមត្រូវ ត្រូវទៅពិគ្រោះជាមួយគ្រូពេទ្យជំនាញច្បាស់លាស់៕