ការពាក់របាំងមុខ(តុបតែងមុខ) ពេលទៅណាមកណារបស់មនុស្សស្រីប្រចាំថ្ងៃគឺជារឿងធម្មតាលក្ខណៈសកលលោកទៅហើយនាសម័យបច្ចុប្បន្ននេះ។
មិនថាអ្នកមានសម្រស់ស្រស់ស្អាតស្រាប់ ធម្មតា និងមិនសូវស្រស់ស្អាត ធម្មជាតិមនុស្សស្រីគឺតែងតែចូលចិត្តតុបតែងមុខបន្ថែម និងលេងស្ទាយបែបថ្មីទាន់សម័យកាល។ ខាងក្រោមនេះជាកំពូលសុភាពនារីអាស៊ីដ៏មានទេពកោសល្យខាងតុបតែងមុខ(Makeup) និងទទួលបានការគាំទ្រព្រមទាំងធ្វើតាមពីសំណាក់អ្នកលេងកម្មវិធី Instagram។
១. Megumi Sekine
Megumi Sekine គឺជាអ្នកផាត់មុខក៏ល្បីឈ្មោះម្នាក់មានដើមកំណើតមកពី ហុង កុង។ ទោះបីជាក្នុងគណនី Instagram របស់នាងមិនសូវជាមានរបៀប និងណែនាំពីការផាត់មុខក្ដី ប៉ុន្តែវាពោលពេញទៅដោយរូបភាពផាត់មុខស្អាតៗ និងផលិតផលល្អៗអាចជាជំនួយដល់អ្នក។
២. Park Hye-min(aka pony)
Park Hye-min គឺជាផាត់មុខកូរ៉េដ៏ល្បី និងមានឥទ្ធិពលបំផុតដែលត្រូវបានស្គាល់តាមរយៈវីដេអូរបស់នាងបានបង្ហោះក្នុង Youtube និងគ្រឿងសម្អាងយីហោ Pony។ របៀបតុបតែង និងស្ទាយរបស់នាងគឺពិតជាគួរឲ្យអារម្មណ៍ខ្លាំងណាស់ ហើយបច្ចុប្បន្ននេះនាងមាន Followers ប្រហែលចំនួន ៧.១ លានលើ Instagram nig ៥.៦ លានលើ Youtube។
៣. Michelle Phan
បញ្ជីឈ្មោះអ្នកផាត់មុខល្បីៗបើគ្មាន Michelle Phan គឺជាច្បាស់មិនពេញលេញឡើយ នាងជាកំពូលអ្នកផាត់មុខប្រចាំគណនី Youtube ដ៏ល្បីឈ្មោះលំដាប់អន្តរជាតិតែម្ដង ហើយនាងគឺជាអ្នកត្រួសត្រាយការណែនាំអំពីការគ្រឿងសម្អាងនៃសម្រស់ និងចែករំលែកពីបទពិសោធន៍ជីវិត។
៤. Marilyn Yuuri Fukuse
ប្រសិនបើអ្នកចូលចិត្តការផាត់មុខបែបបបូរមាត់លេចធ្លោ និងរង្វង់ភ្នែកសិចខ្លាំង Marilyn Yuuri Fukuse គឺជាជម្រើសមួយដែលអ្នកគួរតែមើលអ្នកផាត់មុខស្រីជនជាតិជប៉ុនម្នាក់នេះក៏មានបង្ហាញពីតិកនិកដ៏អស្ចារ្យរបស់នាង និងអាចផាត់តាមបាន។ ប្រែសម្រួលដោយ៖ រីតា