សម្តេចតេជោ ផ្ដល់ផ្លូវកៅស៊ូ និងផ្លូវបេតុងដល់ពលរដ្ឋខេត្តព្រៃវែងដែលពីមុនមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ
ខេត្តព្រៃវែង ៖ សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានផ្ដល់ជូនផ្លូវ កៅស៊ូ និងផ្លូវបេតុង ដែលពីមុនមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ ។ នេះបើយោងតាមទូរទស្សន៍ជាតិកម្ពុជាបានផ្សាយមុននេះបន្តិច ។
ប្រជាពលរដ្ឋក្នុងខេត្តព្រៃវែងបានអរគុណចំពោះប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ដោយបានសម្តែងការសប្បាយរីករាយដោយទទួលបានសមិទ្ធផលថ្មីដែលពុំធ្លាប់មាន ហើយផ្លូវពីរខ្សែនេះ អាចចាត់ទុកថា ជាប្រវត្តិសាស្ត្ររបស់ខេត្តព្រៃវែង ផ្លូវកៅស៊ូរលោងស្រិល ជាផ្លូវវៀងក្រុងព្រៃវែង ដែលប្រែក្លាយដីវាលស្រែទៅជាផ្លូវយុទ្ធសាស្ត្រសេដ្ឋកិច្ច ។
ចំណែកផ្លូវបេតុងថ្មីស្រឡាងជាផ្លូវនិគមន៍ជនបទ ទឹកលិចរាល់ឆ្នាំទទឹងបីម៉ែត្រស្ទើរតែដើរមិនចង់រួច បច្ចុប្បន្នក្លាយជាផ្លូវថ្មរឹងមាំទំហំធំ លូនកាត់កម្រាលព្រំពណ៌បៃតងពីភូមិទ្រា ទៅភូមិកាឡីខាងត្បូង ឃុំឈើកាច់នឹងឃុំស្ពឺក ស្រុកបាភ្នំ ខេត្តព្រៃវែង ៕