Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ផ្ទះនិង​រោងសិប្បកម្មមួយត្រូវភ្លើងឆេះអស់ទាំងស្រុង​

ខេត្តកំពង់ធំ ៖ ​​​ផ្ទះ១​ខ្នង និងរោងសិប្បកម្មមួយកន្លែងត្រូវភ្លើងឆេះអស់ទាំងស្រុង កាលពីវេលាម៉ោង​​​៣ ​និង​​​៣០នាទី ​ព្រឹកថ្ងៃទី​​​​​​១៨ កក្កដា ឆ្នាំ​២០២០ ​ស្ថិត​នៅ​ភូមិ​ចុង​ដូង ឃុំ​ចុង​ដូង ស្រុក​បារាយ​ណ៏ ខេត្តកំពង់ធំ ។

របាយការណ៍សមត្ថកិច្ចបានឲ្យដឹងថា ភ្លើងបានផ្ទះ១ខ្នងនោះសង់អំពីឈើប្រក់ស័ង្កសី​ ជញ្ជាំងក្តារ​មានទំហំ៦ម៉ែត្រគុណនឹង​​៨ម៉ែត្រ​ និង​រោង​សិប្បកម្ម​​មួយ​ទៀត​មានទំហំ​៨ម៉ែត្រគុណ​​នឹង​២០​ម៉ែត្រ​។ ម្ចាស់ផ្ទះ​​និងរោង​សិប្ប​កម្ម​ខាងលើ​ឈ្មោះ ចេ​ង សា​រឿ​ន ភេទ​ប្រុស អាយុ​៥០​ឆ្នាំ មាន​ប្រពន្ធ​ឈ្មោះ សុខ សាន អាយុ​៥០​ឆ្នាំ​ មានទីលំនៅក្នុងភូមិឃុំកើតហេតុ​ខាងលើ ។

​សមត្ថកិច្ចបញ្ជាក់ថា ហេតុការណ៍នេះ បណ្តាលឱ្យ​រងការ​ខូចខាត​រួម​មាន​ ផ្ទះ១​ខ្នង និង​ឆេះ​រោង​សិប្បកម្ម​១​ខ្នង​ ម៉ូតូ​១​គ្រឿង ម៉ា​ស៊ីន​ច្រៀក​ឈើ​ចំនួន​៥​គ្រឿង ឈើ​ធ្វើ​ផ្ទះ​ចំនួន​៥ម៉ែត្រ​គូប ​និង​សម្ភារ​មួយ​ចំនួន​ទៀតត្រូវអគ្គិភ័យ​ឆាបឆេះអស់ទាំងស្រុង ។​

​​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​អធិការដ្ឋាន​នគរបាល​ស្រុក​បារាយ​ណ៏ និង​ស្រុក​ស​ន្ទុ​កបាន​ចុះមកជួយ​​អន្តរាគមន៍​ចំនួន​២​គ្រឿង ដោយ​​ប្រើប្រាស់​ទឹក​អស់​ចំនួន​៥​រថយន្ត ​ស្មើ​នឹង​២០​ម៉ែត្រគូ​ប ​ទើបភ្លើង​​រលត់​ទៅវិញ​ទាំងស្រុង​ មិន​ឱ្យ​​បណ្តាល​ឱ្យ​​​ឆេះ​រាលដាល​ដល់​ផ្ទះ​អ្នក​ជិតខាងដទៃទៀត៕  ត្នោត 

from: https://tnaot.com/km/m/detail/article/9506712