ជប៉ុន៖ គណបក្សសេរីប្រជាធិបតេយ្យជប៉ុន (LDP) បានជ្រើសតាំងលោក ស៊ូហ្គា យ៉ូស៊ីហ៊ីដេ (Suga Yoshihide) ធ្វើជាមេដឹកនាំថ្មីរបស់ខ្លួន ខណៈលោកត្រូវបានគេរំពឹងថា នឹងក្លាយជានាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសជប៉ុន។
លោក Yoshihide Suga អាយុ ៧១ ឆ្នាំ មានតួនាទីជាប្រធានលេខាធិការគណៈរដ្ឋមន្ត្រីក្នុងរដ្ឋបាលបច្ចុប្បន្ន ហើយលោកត្រូវបានគេចាត់ទុកថា ជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់លោកអាបេ ហើយទំនងជាបន្តគោលនយោបាយរបស់លោក អាបេ ផងដែរ។
គួររម្លឹកផងដែរថា កាលពីខែមុន លោកអាបេ បានប្រកាសលាលែងពីតំណែងនាយករដ្ឋមន្រ្តីនៃប្រទេសជប៉ុន ព្រោះតែបញ្ហាសុខភាព៕ ដោយ៖ត្នោត