រតនគីរី÷អាវុធហត្ថស្រុកកូនមុំឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីរំលោភយុវតីពិកា
ជនសង្ស័យម្នាក់ពាក់ព័ន្ធករណីរំលោភសេពសន្ថវៈត្រូវបានកម្លាំងកងរាជអាវុធហត្ថស្រុកកូនមំភ ធ្វើការឃាត់ខ្លួន កាលពីព្រឹកថ្ងៃទី១៤ខែកញ្ញា ឆ្នាំ២០២០ ភូមិស្រែពកធំ ឃុំសិរីមង្គល ស្រុក កូនមុំ ខេត្តរតនគិរី។
តាមប្រភពព័ត៌មានពីសមត្ថកិច្ចកងរាជអាវុធហត្ថស្រុកកូនមុំបានឲ្យដឹងថាជនសង្ស័យដែលឃាត់ខ្លួនមានឈ្មោះព្រឹម អេន ហៅ មើក ភេទប្រុស អាយុ ៦១ឆ្នាំ មុខរបរកម្មករ ក្រុមហ៊ុន ហ័ងអាញ់ យ៉ាឡាយ។ចំណែកនារីរងគ្រោះមានឈ្មោះ រ៉ ស រ៉ អាយុ ១៩ ឆ្នាំ ជាជនពិការភាព។
ប្រភពបញ្ជាក់ថាជនសង្ស័យរូបនេះបានធ្វើសកម្មភាពចាប់នារីរងគ្រោះដែលជាជនពិការភាព រំលោភរហូតបាន សម្រេចកាលពី វេលាម៉ោង ៣រសៀលថ្ងៃទី ៧ ខែកញ្ញា ឆ្នាំ២០២០ ស្ថិតនៅ ចំណុចំការចេក ក្នុងក្រុមហ៊ុនខាងលើ។
បន្ទាប់មកម្តាយនារីរងគ្រោះបានប្តឹងសមត្ថកិច្ចកងរាជអាវុធហត្ថស្រុកកូនមុំដើម្បីជួយអន្តរាគមន៍ ក្រោយទទួលបានពាក្យបណ្តឹងរួចមកសមត្ថកិច្ចកងរាជអាវុធហត្ថស្រុកកូនមុំក៏បានធ្វើការស្រាវ ជ្រាវរហូតឈានទៅដល់ឃាត់ខ្លួនជនសង្ស័យខាងលើនេះតែម្តង។
ជនសង្ស័យត្រូវបានសមត្ថកិច្ចបញ្ជួនទៅកាន់ទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តរតនគិរីដើម្បីធ្វើការកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការបន្តតាមផ្លុវច្បាប់៕ដោយ÷ សួង សាម