Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

បញ្ហាទេសន្តរប្រវេសន៍ នឹងត្រូវលើកយកមកជជែកគ្នា ក្នុងកិច្ចប្រជុំអាស៊ានលើកទី១៣ នៅវៀតណាម

បញ្ហាទេសន្តរប្រវេសន៍ និងក្លាយជាប្រធានបទធំ​ នៅក្នុងកិច្ចប្រជុំអាស៊ានលើកទី១៣ ដែលគ្រោងនិងរៀបចំធ្វើ នៅក្នុងខែវិច្ឆិកា ឆ្នាំ២០២០ខាងមុខនេះ ដោយប្រទេសវៀតណាមធ្វើជាម្ចាស់ផ្ទះ។

ជុំវិញរឿងនេះ កាលពីព្រឹកថ្ងៃទី១៤ កញ្ញា ឆ្នាំ២០២០នេះ អង្គការអន្តរជាតិ​ខាងការ​ងារ (ILO)​ បានរៀបចំសិក្ខាសាលាត្រី​ភាគី​ត្រៀមថ្នាក់ជាតិ សម្រាប់កម្ពុជាចូលរួម កិច្ចប្រជុំវេទិកាអាស៊ានលើកទី១៣ (13th AFML) ស្តីពីការគាំទ្រ​ពល​ករទេសន្តរប្រវេសន៍ ក្នុងពេលជំងឺរាតត្បាត COVID-19 សម្រាប់សហគមន៍អាស៊ាន ដែល​មានការ​រួបរួម និងឆ្លើយតបទាន់ពេល។

លោកហ៊ូ វុឌ្ឍី អនុរដ្ឋលេខាធិការ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យ​ដឹងថា ក្នុងឆ្នាំនេះ ក៏ដូច​ជា​ឆ្នាំមុនៗដែរ រាជរដ្ឋាភិបាលកម្ពុជា ត្រូវរៀបចំគណៈប្រតិភូត្រីភាគីជាតិ។

ជាមួយគ្នាផងដែរ នៅក្នុងវេទិកាអាស៊ានលើកទី១២ នាឆ្នាំកន្លងមក បាន​ឯកភាពគ្នា ឱ្យមានកិច្ចពិភាក្សាគ្នាទៅលើប្រធានបទ​“ការគាំទ្រពលករទេសន្តរប្រវេសន៍ ក្នុង​កំឡុងពេលមាន​ជំងឺរាត​ត្បាតសកលសម្រាប់​សហគមន៍អាស៊ាន មួយដែលមានការរួបរួម និងការឆ្លើយតបទាន់ពេល។

នៅក្នុងវេទិកាអាស៊ានលើកទី១២ កន្លងមកនេះ ក៏បានទាមទារឱ្យមាននូវ​ប្រធាន​បទថ្មីៗជាច្រើនទៀត ដើម្បីលើកជាអនុសាសន៍ សម្រាប់គាំទ្រដល់ការការពារ និងការលើកកម្ពស់​សិទ្ធិ​ពល​ករទេសន្តរប្រវេសន៍ ស្របតាមការប្រែប្រួលនានា នៃដំណាក់កាលថ្មីនៃយុគ្គឌីជីថល ដែលមាន​ឥទ្ធិ​ពលលើលក្ខខណ្ឌនានានៅទីកន្លែងធ្វើការងារ និងប្រភេទការងារ និងជាពិសេស​ការប្រែប្រួល​ពិភព​ការ​ងារ ​ដោយសារជំងឺរាតត្បាតកូវីដ-១៩ នៅស្ទើរតែគ្រប់ប្រទេសនៅលើសកលលោក។

ការប្រែប្រួលនានា ដែលធ្វើឱ្យពិភពការ​ងារមានស្ថានភាព​កាន់តែ​ស្មុក​ស្មាញបែបនេះ ទាមទារនូវវិធានការជាក់លាក់ ដែលអាចផ្តល់ជូន​អ្នកធ្វើការ​នូវការ​គាំ​ពារ​ដ៏ត្រឹមត្រូវ ស្មើភាពគ្នា និងការធានាបាននិរន្តរភាពការងាររបស់ពួកគេ។ នេះបើតាមលោកហ៊ូ វុឌ្ឍី អនុរដ្ឋលេខាធិការ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ 

ទន្ទឹមនឹងនេះផងដែរ អ្នកពាក់ព័ន្ធបានដាក់កំហិតឱ្យមានវិធានការជាក់លាក់ ដើម្បីជួយឱ្យទេសន្តរប្រវេសន៍ មានសមត្ថភាព​គ្រប់គ្រាន់​ ទទួល​បានឱកាសការងារនៅបរទេស និងមានភាពទន់ភ្លន់ទៅតាមតម្រូវការការងារ ដែលកំពុងតែប្រែប្រួល និងវិវត្តន៍ទៅតាមការជឿនលឿនខាងបច្ចេកវិទ្យា៕ ដោយ៖ ឃួន លក្ខិណា

from: https://tnaot.com/km/m/detail/article/9690157