Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ជនជាតិសិង្ហបុរីចាប់យកទីផ្សារស្រមោចវិញ កំឡុងពេលជំងឺរាតត្បាតនៅតែបន្ត

សហគ្រិនជនជាតិសឹង្ហបុរី John Ye មានចំណាប់អារម្មណ៍ចំពោះស្រមោចយ៉ាងខ្លាំង។ ថ្វីបើស្រមោចត្រឹមតែសត្វល្អិតដែលគ្រប់គ្នាទុកជាសត្វចង្រៃក៏ពិតមែន តែវាបានជំរុញឱ្យសហគ្រិនរូបនេះ បើកអាជីវកម្មលក់សត្វល្អិតនេះទៅវិញ។

កាលពីចុងខែកុម្ភៈដោយសារវិធានការទប់ស្កាត់ការរីករាលដាលនៃមេរោគឆ្លង សង្កេតឃើញថា ស្រមោចដើរតួយ៉ាងសំខាន់ក្នុងការស្រាវជ្រាវ។

ការចិញ្ចឹមស្រមោចជាចំណង់ចំណូលចិត្តផ្ទាល់ខ្លួនកាលពីឆ្នាំ ២០១៧ ហើយក្រោយមកលោកក៏បានប្រែក្លាយចំណូលចិត្តអោយក្លាយជាមុខរបរទីផ្សារមួយ។​ បើទោះបីជាមានឧបសគ្គដំបូងក្នុងកំឡុងពេលមានរោគរាតត្បាតយ៉ាងក៏ដោយ លោក Ye ក៏បានបង្ហើបថា ជាលទ្ធផលការលក់បានកើនឡើងចាប់តាំងពីខែកក្កដាមក។ 

លោក Ye កំពុងព្យាយាមផ្លាស់ប្តូរអត្ថន័យអវិជ្ជមានដែលទាក់ទងនឹងសត្វល្អិត។ ហើយលោកព្យាយាមបង្ហាញថា ពួកវាមានសារៈសំខាន់ណាស់នៅក្នុងប្រព័ន្ធអេកូឡូស៊ី ហើយពួកវា ត្រូវបានបង្កើតឡើងសម្រាប់តុល្យភាពផែនដីផងដែរ។ 

គាត់សង្ឃឹមទៀតថា គាត់នឹងសហការជាមួយស្ថាប័នផ្សេង ដូចជាសាលារៀនជាដើម ដើម្បីបង្រៀនក្មេងៗអំពីស្រមោចនិងវដ្តជីវិតរបស់ពួកវា។

ស្រមោចដែលគាត់លក់ត្រូវបានគាត់និងបុគ្គលិករបស់គាត់ទិញនៅជុំវិញកោះដោយកត់សម្គាល់ថាពួកវាច្រើនតែលេចឡើងបន្ទាប់ពីមានព្យុះភ្លៀង។

គួរបញ្ជាក់អោយដឹងផងដែរថា ហាងរបស់លោក ដាក់លក់ស្រមោចប្រមាណ ៣០ប្រភេទ។ ហើយក្នុងនោះមានទាំងម្ចាស់ក្សត្រីស្រមោចផងដែរ៕

from: https://tnaot.com/km/m/detail/article/9690081