Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

Samsung ប្រកាសព្រឹត្តិការណ៍ស្រាយកញ្ចប់ Galaxy មួយសម្រាប់ហ្វេននៅថ្ងៃទី២៣ កញ្ញា

ក្រុមហ៊ុនស្មាតហ្វូនប្រេន Samsung បានប្រកាសព្រឹត្តិការណ៍ “Galaxy Unpacked for Every Fan”(ស្រាយកញ្ចប់ Galaxy សម្រាប់ហ្វេនទាំងអស់) នៅថ្ងៃទី២៣ ខែកញ្ញា ខាងមុខនេះ។ ព្រឹត្តិការណ៍នេះនឹងចាប់ផ្ដើមនៅម៉ោង ៧:៣០ ព្រឹក(ម៉ោងឥណ្ឌា) ហើយនឹងមានការចាក់ផ្សាយផ្ទាស់លើ Samsung Newsroom និងវែបផ្សាយផ្លូវការរបស់ Samsung។

ក្រុមហ៊ុននៅមិនទាន់បានបញ្ចេញព័ត៌មានថាតើផលិតផល ឬស្មាតហ្វូនមួយណានឹងប្រកាសនៅក្នុងព្រឹត្តិការណ៍ដែលនឹងមកដល់ឆាប់ៗនេះនៅឡើយទេ។ ប៉ុន្តែបើតាមពាក្យចចាមរាមទំនងជា Samsung នឹងបង្ហាញ Galaxy S20 FE(Fan Edition) នៅក្នុងព្រឹត្តិការណ៍ Galaxy Unpacked for Every Fan។

(ប្រភពវីដេអូ៖ Samsung Mobile)

វីដេអូរយៈពេល ១៥ វិនាទីដែល Samsung បានផ្សាយលើទំព័រ Twitter បានផ្សាព្វផ្សាយទៅគ្រប់បណ្ដាលអ្នកគាំទ្រ ហើយគេសង្កេតឃើញថាពាក្យ Galaxy អក្សរ A ត្រូវជំនួសដោយរូបទូរសព្ទហើយលោតប្ដូរពណ៌ជាច្រើនដង ដែលធ្វើគេសង្ស័យថាវាអាចជាពណ៌ទូរសព្ទ Galaxy ហៀបនឹងចេញដោយក្នុងនោះមានពណ៌ ខៀវ បៃតងស្រាល ផ្កាឈូក ទឹកក្រូច និងក្រហម។

ភ្ជាប់ជាមួយចំណងជើងពីលើវីដេអូថា “យើងសួរ អ្នកឆ្លើយ យើងផ្ដល់ជូន នេះគឺជា Galaxy សម្រាប់អ្នកគាំទ្រទាំងអស់។ ស្រាយកញ្ចប់នៅថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ២០២០។ #SamsungEvent” ប្រែសម្រួលដោយ៖ រីតា

from: https://tnaot.com/km/m/detail/article/9690075