Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ជំនាញ​ដែល​អាជីវកម្ម​ទាំងអស់​ត្រូវ​ប្រើ

ការ​រកបាន​បុគ្គលិក​ដែល​មាន​សមត្ថភាព​គ្រប់​ជ្រុងជ្រោយ និង​មាន​ជំនាញ​ដែល​អ្នក​ត្រូវការ​ដើម្បី​គ្រប់គ្រង​អាជីវកម្ម​របស់​អ្នក​គឺ​មិន​ងាយស្រួល​ទេ​។ ស្ទើរតែ​គ្មាន​វិធី​ណាមួយ​ដែល​អាច​ជួយ​ឲ្យ​អាជីវកម្ម​ជ្រើសរើស​បុគ្គលិក​បាន​ដោយ​មាន​ប្រសិទ្ធភាព​ឡើយ​។ ដូច្នេះ​ជា​ទូទៅ ចំណុច​មួយ​ចំនួន​ដូច​ជា កម្រិត​អប់រំ និង​បទ​ពិសោធន៍​ការងារ​ត្រូវ​បាន​វិភាគ​ទៅ​វិញ​។

ប៉ុន្តែ​ប្រសិនបើ​អ្នក​ចង់​បង្កើន​ឱកាស​សម្រាប់​អាជីវកម្ម​របស់​អ្នក​ក្នុង​ការ​រក​ចំណូល​បាន​កាន់តែ​ច្រើន​នោះ អ្នក​គួរតែ​ព្យាយាម​រក​បុគ្គលិក​ដែល​មាន​ជំនាញ​ខាងក្រោម​៖

១. ជំនាញ​ក្នុង​ការ​ធ្វើការ​សម្រេចចិត្ត

មិន​ថា​អ្នកមាន​តួនាទី​អ្វី​ក្នុង​ស្ថាប័ន​ការងារ​របស់​អ្នក​ទេ ការ​ធ្វើការ​សម្រេច​ចិត្តបាន​ល្អ​គឺជា​ជំនាញ​ដែល​នឹង​ធ្វើ​ឲ្យ​អ្នក​ឈានមុខ​អ្នក​ដទៃ​។ អាជីវកម្ម​គួរតែ​រក​មនុស្ស​ដែល​អាច​ធ្វើការ​សម្រេចចិត្ត​ដោយ​ឆ្លាត​វៃ និង​អាច​សម្រេច​ចិត្តបាន​លឿន​ដើម្បី​ជួយ​ឲ្យ​អាជីវកម្ម​បន្ត​ដើរទៅ​មុខ​។

២. ជំនាញ​ដឹកនាំ

ប្រសិនបើ​អ្នក​អាច​រកបាន​មនុស្ស​ដែល​ហ៊ាន​ដឹកនាំ​ក្រុម និង​អ្នក​ដទៃ ព្រមទាំង​ជំរុញ​ទឹកចិត្ត​របស់​ពួក​គេ​ឲ្យ​បំពេញការងារ​បាន​កាន់តែ​ល្អ​នោះ អ្នក​នឹង​ជួយ​ដល់​អាជីវកម្ម​របស់​អ្នក​ច្រើន​។ មិន​ថា​ពួក​គេ​មាន​តួនាទី​អ្វី​ទេ ប្រសិនបើ​បុគ្គលិក​ម្នាក់​ជា​អ្នកដឹកនាំ​ពី​ធម្មជាតិ​ហើយ ពួក​គេ​អាច​ជួយ​ដឹកនាំ​អាជីវកម្ម​របស់​អ្នក​ទៅ​រក​ការ​រីក​ចម្រើន​បាន​លឿន​។

៣. ភាព​បត់បែន

សមត្ថភាព​ក្នុង​ការ​បត់បែន​ខ្លួន​គឺ​មាន​សារៈសំខាន់​ណាស់​សម្រាប់​អាជីវកម្ម​គ្រប់​ប្រភេទ​។ ប្រសិនបើ​អ្នក​ផ្តល់​ឱកាស​ការងារ​ឲ្យ​ទៅ​នរណា​ម្នាក់​ដែល​មិន​ចេះ​សម្រប​ខ្លួន​ទៅ​នឹង​ការ​ផ្លាស់​ប្តូរ​បាន​ទេ អ្នក​នឹង​មិន​អាច​មើលឃើញ​ការ​រីក​ចម្រើន​បាន​លឿន​ទេ ព្រោះ​ពួក​គេ​នឹង​ធ្វើ​អ្វី​ដដែល​ៗ និង​ជួប​បញ្ហា​ច្រើន​ពេល​ដែល​ជួប​នូវ​ឧបសគ្គ​ផ្សេង​ៗ​។

៤. ជំនាញ​ទំនាក់ទំនង

ការ​ទំនាក់ទំនង​ស្ថិត​ក្នុង​ចំណោម​ជំនាញ​ដ៏​សំខាន់​ក្នុង​ការងារ​។ ការ​មាន​ជំនាញ​ទំនាក់ទំនង​ល្អ​ទាំង​ផ្នែក​វោហា​សព្វ និង​ការ​សរសេរ​នឹង​ជួយ​សម្របសម្រួល​ការងារ​ច្រើន​ដល់​អាជីវកម្ម ព្រមទាំង​បង្កើន​ប្រសិទ្ធភាព​នៃ​ការ​ធ្វើការ​ជា​ក្រុម​ថែម​ទៀត​ផង​។

៥. ការ​ប្តេជ្ញា​ចិត្ត​ចង់​រៀន

មិន​មាន​មនុស្ស​ច្រើន​ទេ​ដែល​ចាប់អារម្មណ៍​នឹង​ការ​រៀនសូត្រ​អី្វ​ថ្មី​ៗ​។ ប្រសិនបើ​អ្នក​យល់​ដឹង​ថា ការ​រៀនសូត្រ​មិន​បញ្ចប់​ត្រឹម​សាលារៀន​ទេ​នោះ អ្នក​ស្ថិត​ក្នុង​ចំណោម​មនុស្ស​ដែល​មាន​ផ្នត់​គំនិតល្អ​ហើយ​។ អាជីវកម្ម​ទាំងអស់​គួរតែ​មានការ​ប្តេជ្ញា​មួយ​នេះ​ដែរ ព្រោះ​មាន​តែ​មនុស្ស​ដែល​មានចិត្ត​ចង់​រៀនសូត្រ​ទេ​ដែល​បន្ត​ពង្រឹងសមត្ថភាព​របស់​ខ្លួន​ដើម្បី​ឆ្លើយ​តប​នឹង​ការ​ផ្លាស់​ប្តូរ​ផ្សេង​ៗ​ក្នុង​វិស័យ និង​ទីផ្សារ​ការងារ​ ៕ ផ្តល់សិទ្ធដោយ៖កោះសន្តិភាព

from: https://tnaot.com/km/m/detail/article/9689994