Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ផ្ទុះសេខ្សែភ្លើងក្នុងហាងមួយនៅទីក្រុង Pattaya បណ្តាលឱ្យ​ខូចខាតទ្រព្យសម្បត្តិជាច្រើន

​អគ្គិសនី​ដែលមានទីតាំងនៅជិតផ្លូវឆ្នេរក្នុងក្រុង​ Pattaya បានផ្ទុះសេនិងបណ្តាលឱ្យខូចខាតទ្រព្យសម្បត្តិ​ជាច្រើន កាលពីព្រឹកថ្ងៃទី ១៣ ខែកញ្ញា​កន្លងទៅនេះ។

មន្ត្រីប៉ូលិស​ក្រុង​ Pattaya ​និងអ្នកពន្លត់អគ្គិភ័យត្រូវបានគេជូនដំណឹងអំពីឧប្បត្តិហេតុនេះនៅម៉ោងប្រហែល ៣ ទៀបភ្លឺ បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍ពីការឆាបឆេះនៅខាងមុខហាងកែសម្ផស្សមួយនៅ​ភូមិ Soi ​១៣/១៤ ​ ក្បែរផ្លូវឆ្នេរ Pattaya។

​អគ្គិភ័យបានបំផ្លាញ​គ្រឿងសង្ហារិមជាច្រើន​នៅ​ខាងមុខហាងថែរក្សាសម្ផស្ស Noi ។ ​ក្រុមសង្គ្រោះបន្ទាន់បានព្យាយាមគ្រប់គ្រងអគ្គិភ័យ​រហូតភ្លើងរលត់ ហើយក្រោយមកអាជ្ញាធរបានកាត់ផ្តាច់​ចរន្តអគ្គិសនីនៅតំបន់នោះដើម្បីកុំឱ្យ​មានការឆ្លងចរន្តអគ្គិសនីជាបន្តទៀត។ ប៉ូលិសនិងត្រួតពិនិត្យ​កាមេរ៉ាសុវត្ថិភាពខូចខាតនិងកំណត់មូលហេតុពិតប្រាកដនៃអគ្គិភ័យ។ សាក្សីក្នុងតំបន់បានប្រាប់ប៉ូលិស​ក្រុង Pattaya ថាពួកគេបានឮសំឡេង​អគ្គិសនីផ្ទុះឡើងមុនពេលភ្លើងបានឆាបឆេះ ​ហើយក្រោយមកស្រាប់តែមានការផ្ទុះធំៗជាច្រើន​ ដែលបង្កភាពភ័យខ្លាចនិងការភ្ញាក់ផ្អើលដល់អ្នករស់នៅក្បែរនោះ។ គួរបញ្ជាក់ផងដែរថា មិនមាននរណាម្នាក់រងរបួសក្នុងហេតុការណ៍ឆាបឆេះនេះទេ។ បច្ចុប្បន្ននេះ មន្ត្រីប៉ូលិស​និងអាជ្ញាធរអគ្គិសនីខេត្តកំពុង​​​សហការការស៊ើបអង្កេត​អំពីហេតុការណ៍អគ្គិភ័យមួយនេះ៕  

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖ the pattaya news

from: https://tnaot.com/km/m/detail/article/9689967