Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ការនាំចូលខ្សែភាពយន្តល្បីៗ ពីបណ្តាប្រទេសអាស៊ាន ត្រូវបានកាត់បន្ថយក្នុងអំឡុងពេលកូវីដ១៩

បើទោះបីក្រសួងសុខាភិបាល បានប្រកាសឱ្យបើកដំណើរការរោងកុនឡើងវិញក៏ដោយ ប៉ុន្តែចំនួននៃការនាំចូលខ្សែ​ភាពយន្ត ត្រូវបានថយចុះតិចជាងមុន។

ជាមួយគ្នានេះ ក្រុមហ៊ុនចែកចាយកុនផ្តាច់មុខ នៅប្រទេសកម្ពុជា WESTEC MEDIA LIMITED បានពិ​ចារណា ទៅដល់ការជ្រើសរើសប្រភេទខ្សែភាពយន្ត សម្រាប់ធ្វើការនាំចូលមកកាន់ប្រទេសកម្ពុជា ដើម្បីចាក់បញ្ចាំង នៅតាមរោងកុននីមួយៗ។

បើតាមលោក ហៃ ប៊ុនម៉េង ប្រធានផ្នែក Studio WESTEC MEDIA LIMITED បានឱ្យដឹងថា ក្រុមហ៊ុន កំពុងព្យាយាមទិញរឿងបែប independent title សម្រាប់ធ្វើការនាំចូល ដាក់បញ្ចាំងនៅតាមរោងកុន។

លោកបញ្ជាក់ថា ដោយសារតែវិបត្តិកូវីដ១៩ បានធ្វើឱ្យការនាំចូលរឿង មានការធ្លាក់ចុះប្រមាណជិត៥០% ហើយចំនួនអ្នកមកទស្សនារឿងតាមរោងកុន ក៏មិនទាន់មានចំនួនច្រើនដែរ ដូច្នេះការទិញរឿងសម្រាប់នាំចូល គឺត្រូវមានការសម្រិតសម្រាំងខ្លាំងជាងមុន។ “ បើតាមការប៉ាន់ស្មាន ការនាំចូលរឿង អាចមានការធ្លាក់ចុះប្រហែលជិត៥០% ព្រោះរឿងដែលអាចនាំចូល នៅអំឡុងពេលកូវីដនេះ​ មានប្រហែលជា២០០Title ប៉ុណ្ណោះ ដែលខុសកាលពីឆ្នាំមុន មានប្រមាណ៣០០Title”។

មានមូលហេតុមួយទៀត ដែលនាំធ្វើឱ្យក្រុមហ៊ុន សម្រេចកាត់បន្ថយការនាំចូលខ្សែភាពយន្ត ប្រភេទហូលីវូត និងរឿងល្បីៗ ពីបណ្តាប្រទេសផ្សេងៗ គឺដោយសារតែក្រុមហ៊ុនផលិតខ្សែភាពយន្តមួយចំនួន ផ្អាកដំណើរការដូចគ្នា ដូច្នេះការស្វែងរកគុណភាពរឿងល្អ សម្រាប់នាំចូល គឺបានរួមចំណែកកាត់បន្ថយ ការចំណាយរបស់ក្រុមហ៊ុនបានមួយផ្នែក។

សូមបញ្ជាក់ថា រោងកុនបែបទំនើប នៅកម្ពុជាត្រូវបានបង្កើតឡើង មានចំនួន១៨កន្លែងសំខាន់ៗ ដែលក្នុងនោះមាននៅទីក្រុងភ្នំពេញ សៀម​រាប ក្រុងព្រះសីហនុ បាត់ដំបង និងប៉ោយប៉ែត។ រោងកុននៅទីក្រុងភ្នំពេញ ស្ទើរតែ៨០% គឺត្រូវបានបង្កើតច្រើនជាងគេ។

លោក ហៃ ប៊ុនម៉េង បានប្រាប់ថា ”ការនាំចូលកុនមុនកូវីដ១៩ ក្នុង១ឆ្នាំមានប្រហែលជាង៣០០រឿង តែនៅអំឡុងពេលវិបត្តិកូវីដនេះ វាធ្វើឱ្យមានការប្រែប្រួលខ្លាំង ក្នុងរយៈពេល៣ទៅ៤ខែនេះ។ ដោយក្នុង១ខែ យើងអាចលក់ចេញពី១០ទៅ២០រឿង ប៉ុន្តែ៣ទៅ៤ខែនេះ យើងគិតមើល១០ទៅ២០រឿងគុណ៤ហ្នឹងគឺវាមានការប៉ះពាល់ច្រើន”។

ការកាត់បន្ថយការ ការនាំចូលខ្សែភាពយន្ត វាមិនត្រឹមតែធ្វើឱ្យប៉ះពាល់ដល់ ភាពរីកចម្រើនផ្នែកវិស័យ​ខ្សែ​ភាព​យន្តប៉ុណ្ណោះទេ ប៉ុន្តែវាបានធ្វើឱ្យប៉ះពាល់ខ្លាំង ទៅដល់ចំណូលរបស់ក្រុមហ៊ុន និងការចំណាយរបស់បុគ្គលិក លើវិស័យនេះផងដែរ។

បច្ចុប្បន្ននេះក្រុមហ៊ុន WESTEC MEDIA LIMITED បានធ្វើការនាំចូលរឿងពីប្រទេសជាច្រើន ដូចជាថៃ ម៉ាឡេស៊ី ចិន អាមេរិក…ជាដើម៕ ដោយ៖ ឃួន លក្ខិណា

from: https://tnaot.com/km/m/detail/article/9689960