Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ចំណុច​មួយ​ទាក់ទង​នឹង​ទ្រព្យសម្បតិ្ត​លោក​មហាសេដ្ឋី​បា​ហ្វេ​ត​ដែល​មនុស្ស​ភាគច្រើន​មើល​រំលង

លោក​មហាសេដ្ឋី​វ៉ា​រេ​ន បា​ហ្វេ​ត (Warren Buffett) ដែល​បច្ចុប្បន្ន​មាន​អាយុ ៩០​ឆ្នាំ មានទ្រព្យ​សម្បត្តិ​រួម​ប្រមាណ​៨១​ប៊ី​លាន​ដុល្លារ​។ មួយ​ផ្នែក​ធំ​នៃ​ទ្រព្យសម្បត្តិ​របស់​លោក​ត្រូវ​បាន​រកបាន​បន្ទាប់​ពី​ខួប​គម្រប់​អាយុ ៥០​ឆ្នាំ​របស់​លោក​។

ប៉ុន្តែ​អ្នក​ដែល​បាន​តាមដាន​លោក​បា​ហ្វេ​ត​ភាគច្រើន​មើល​រំលង​ចំណុច​មួយ​ដែល​ជា​កត្តា​នាំ​យក​ភាព​ជោគជ័យ​ឲ្យ​លោក​បា​ហ្វេ​ត​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មកនេះ​។ លោក​បា​ហ្វេ​ត​បាន​ចាប់ផ្តើម​វិនិយោគ​តាំងពី​ពេល​លោក​មាន​អាយុ ១០​ឆ្នាំ ហើយ​នៅ​អាយុ ៣០​ឆ្នាំ លោក​មាន​ប្រមាណ​១​លាន​ដុល្លារ​ទៅ​ហើយ ឬ ៩.៣​លាន​ដុល្លារ​បើ​គិត​តាម​អតិផរណា​។ ប៉ុន្តែ​ប្រសិនបើ​លោក​ជា​មនុស្ស​ទូទៅ​ដែល​ចំណាយពេល​នៅ​វ័យក្មេង​ដើរ​លេង និង​រក​អ្វី​ដែល​ខ្លួន​ចង់​ធ្វើ​នោះ លោក​ប្រហែលជា​មិន​មាន ១​លាន​ដុល្លារ​នៅ​អាយុ ៣០​ឆ្នាំ​ទេ​។

ទោះជា​លោក​រកបាន​ការងារ​ដែល​ផ្តល់​ប្រាក់ខែ​ច្រើន​ពិតមែន​ក្តី​ក៏​លោក​ប្រហែលជា​មិន​អាច​មានឱកាស​រកបាន​ទ្រព្យសម្បត្តិ​ស្តុកស្តម្ភ​ដូច​សព្វថ្ងៃ​ដែរ​។ មាន​ន័យ​ថា​ទ្រព្យសម្បត្តិ​ដែល​លោក​បា​ហ្វេ​ត​រកបាន​គឺ​កើត​មាន​ឡើង​ព្រោះតែ​ទ្រព្យសម្បត្តិ​ដែល​លោក​បាន​ខិតខំ​កសាង​តាំងពី​ក្មេង​មក​។

សម្រាប់​បុគ្គល​ដែល​មាន​ជំនួយ​ពី​ក្រុម​គ្រួសារ ចំណុច​នេះ​ប្រហែលជា​មិន​សំខាន់​ខ្លាំង​សម្រាប់​អ្នក​ទេ ប៉ុន្តែ​សម្រាប់​បុគ្គល​ដែល​ត្រូវ​កសាង​ទ្រព្យសម្បត្តិ​ដោយ​ខ្លួនឯង វា​អាច​ជា​មេរៀន​ដ៏​មាន​តម្លៃ​មួយ​សម្រាប់​ការ​សន្សំ និង​ព្យាយាម​កសាង​ទ្រព្យសម្បត្តិ​ទាន់​ខ្លួន​នៅ​វ័យក្មេង​។

ក្រៅពី​នេះ​ហើយ មេរៀន​ដែល​អ្នក​អាច​រៀន​ពី​បទ​ពិសោធន៍​របស់​លោក​បា​ហ្វេ​ត​គឺ ការ​វិនិយោគ​ដែល​ល្អ​មិន​តែងតែ​រក​ចំណូល​ឲ្យ​អ្នក​បាន​ច្រើន​ក្នុង​មួយ​រំពេច​ទេ ព្រោះ​ការ​វិនិយោគ​ទាំងនេះ​ភាគច្រើន​កើត​មាន​ឡើង​តែ​ម្តង ហើយ​មិន​អាច​កើត​មាន​ឡើង​ម្តងទៀត​បាន​ទេ​។

ផ្ទុយ​មក​វិញ ការ​វិនិយោគ​ដែល​ល្អ​គឺ​ការ​វិនិយោគ​ដែល​រក​ប្រាក់​ចំណេញ​ឲ្យ​អ្នក​បាន​សមរម្យ​ក្នុង​រយៈពេល​វែង​ទៅ​វិញ ដែល​តម្រូវ​ឲ្យ​អ្នកមាន​ភាព​អត់ធ្មត់​និង​រង​ចាំ​ដល់​ឱកាសល្អ​មក​ដល់​ក្នុង​ដៃ​។ នេះ​គឺជា​យុទ្ធសាស្ត្រ​ដែល​លោក​បា​ហ្វេ​ត​បាន​ប្រើ​សម្រាប់​ការ​វិនិយោគ​ដែរ​។

បើ​មើល​ពី​ប្រាក់​ចំណូល​ដែល​បាន​ពី​ការ​វិនិយោគ​លើ​ភាគហ៊ុន លោក​បា​ហ្វេ​ត​មិន​រកបាន​ច្រើន​ទេពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ​។ ប៉ុន្តែ​លោក​នៅ​តែ​អត់ធ្មត់​និង​បន្ត​រង​ចាំ​រហូត​ដល់​ឱកាសល្អ​ក្នុង​ការ​លក់​វា​ចេញ​ពេល​ដែល​ឡើងថ្លៃ​ខ្ពស់​ ៕ ផ្តល់សិទ្ធដោយ៖កោះសន្តិភាព

from: https://tnaot.com/km/m/detail/article/9689892