Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

តើនឹងមានរឿងអ្វីកើតឡើងពេលតារានិករទាំង ១២ ខឹងម្តងៗ?

ពេលខឹង មនុស្សតែងបញ្ចេញអាកប្បកិរិយានិងកំហឹងខុសគ្នា។អ្នកខ្លះក៏ស្ងប់ អ្នកខ្លះក៏ឆេវឆាវ បើមើលតាមតារានិករនីមួយៗយើងអាចដឹងថាពេលពួកគេខឹងតើនឹងមានអ្វីកើតឡើង។ ចង់ដឹងមកមើលទាំងអស់គ្នា៖

១. AQUARIUS (២០ មករា ដល់ ១៨ កុម្ភៈ)៖ពេលខឹងគឺចង់នៅម្នាក់ឯងរំងាប់អារម្មណ៍សិនរហូតដល់អារម្មណ៍បានប្រសើរឡើងវិញ។

២. PISCES (១៩ កម្ភៈ ដល់ ២០ មិនា)៖តែងតែយកទស្សនៈមួយមកប្រើដោយយកពាក្យ នរណាមានក្តីសុខមានភាពរីករាយជាងមកសងសឹកអ្នកដែលធ្វើឲ្យខឹងនោះ។

៣. ARIES (២១ មិនា ដល់ ១៨ មេសា)៖តារានិករមួយនេះងាយនឹងបាត់បង់ការគ្រប់គ្រង ងាយនឹងបាត់បង់សតិណាស់ឲ្យតែពេលខឹងម្តងៗ។ ពួកគេអាចនឹងនិយាយពាក្យដែលមិនគួរនិយាយចេញមក។ បើសិនជាអាចសម្លាប់មនុស្សបានក៏ហ៊ានសម្លាប់អ្នកចោលដែរ។

៤. TAURUS (២០ មេសា ដល់ ២០ ឧសភា)៖តារានិករមួយនេះគឺមិនងាយខឹងងាយៗទេ តែពេលមួយដែលគេខឹងហើយត្រូវប្រយ័ត្នខ្លួនបន្តិច។ មើលតែរូបតំណាងទៅដឹងហើយថាអាចនឹងមានរឿងអ្វីកើតឡើង។

៥. GEMINI (២១ ឧសភា ដល់ ២០ មិថុនា)៖ពេលខឹងនរណាម្នាក់តែងនិយាយពាក្យគ្រោតគ្រាត ដៀមដាម ឌឺដង មិនថាចំៗនោះទេ ហើយលាយនឹងពាក្យបែបនិយាយលេង កំប្លែងតិចៗ។

៦. CANCER (២១ មិថុនា ដល់ ២៣ កក្កដា)៖ពេលដែលខឹងក្រោធខ្លាំងគឺមានចរឹតដូច King និង Queen និយាយយ៉ាងម៉េចគឺចឹងដូចរាជបញ្ជាចឹង។

៧. LEO (២៤ កក្កដា ដល់ ២៣ សីហា)៖តែងតែព្យាយាមគ្រប់គ្រងកំហឹងរបស់ពួកគេជានិច្ចពេលខឹងគឺស្ងាត់និងដើរចេញលែងនិយាយតែម្តង។

៨. VIRGO (២៤ សីហា ដល់ ២៣ កញ្ញា)៖ពេលខឹងព្យាយាមគ្រប់គ្រងខ្លួនឯងខ្លាំងបំផុតមិនឲ្យបញ្ចេញភាពខឹងនៅលើផ្ទៃមុខឡើយ តែក្នុងចិត្តវិញគឺគុំទុកហើយ។

៩. LIBRA (២៤ កញ្ញា ដល់ ២៣ តុលា)៖ពេលខឹងតែងសួរយោបល់ពីមិត្តភក្តិថាត្រូវធ្វើម៉េចដើម្បីឲ្យបាត់ខឹងនិងគ្រប់គ្រងកំហឹងបាន។

១០. SCORPIO (២៤ តុលា ដល់ ២២ វិច្ឆិកា)៖ពេលខឹងគឺមិនខ្វល់នឹងមនុស្សដែលធ្វើឲ្យខឹងដាច់ខាតហើយអាចគុំទុកទៀត។

១១. SAGITTARIUS (២៣ វិច្ឆិកា ដល់ ២១ ធ្នូ)៖បញ្ចេញកំហឹងនិងស្រែកថាឲ្យភ្លាមៗមិនទុកទេ តែនៅទីបំផុតក៏បំភ្លេចចោលបាត់ទៅ និយាយទៅជាមនុស្សឆាប់ខឹងឆាប់បាត់។

១២. CAPRICORN (២២ ធ្នូ ដល់ ១៩ មករា)៖យកភាពខឹងទាំងនោះមកជំរុញខ្លួនឯងឲ្យពូកែជាងមុនដើម្បីឲ្យអ្នកដែលធ្វើឲ្យខឹងនោះបានភ្លឺភ្នែកនៅពេលក្រោយ៕ ដោយ៖ Orchid

from: https://tnaot.com/km/m/detail/article/9689852