Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

អានិសង្ស​នៃ​ការ​ធ្វើបុណ្យ​ក្នុង​រដូវ​ភ្ជុំបិណ្ឌ

រដូវ​កាន់បិណ្ឌ​កាន់តែ​ហៀបនឹង​ផុត​ទៅ​ហើយ សូម​ខេមរជន​ប្រុស​ស្រី​ប្រញាប់​រូតរះ​ធ្វើបុណ្យ​បំពេញ​ទាន​ឱ្យ​បាន​គ្រប់​ៗ​គ្នា ព្រោះថា​អ្នក​ធ្វើ​ទាន​នៅ​ក្នុង​រដូវ​ភ្ជុំបិណ្ឌ​រមែង​ទទួល​បាន​អានិ​សង្ស​អង់អាច​ក្លៀវក្លា​ក្នុង​ជំនុំ​ប្រជុំ​មនុស្ស និង​ជា​អ្នក​មិន​សំយុងមុខ​ចុះ​ក្នុង​ចំណោម​មហា​ជន​ឡើយ ។

នេះ​ជា​អានិសង្ស​នៃ​ការ​ធ្វើ​ទាន​ក្នុង​រដូវ​កាន់បិណ្ឌ​ឱ្យ​ផល​ទាន់​ភ្នែក​ភ្លាម​ៗ​យ៉ាងនេះ​គឺ​៖

១-​អ្នក​ធ្វើ​ទាន​រមែង​បានជា​ទីស្រឡាញ់​រាប់អាន​នៃ​ជន​ជា​ច្រើន

២-​បណ្ឌិត​អ្នកប្រាជ្ញ​តែង​ចូល​ចិត្ត​រាប់រក​នូវ​បុគ្គល​អ្នកមាន​ចិត្ត​បុណ្យ

៣-​ដោយ​អំណាច​នៃ​ផល​ទាន​ទល់​ទ្រ​នាំ​ឱ្យ​អ្នក​ធ្វើបុណ្យ​មានកេរ្តិ៍ឈ្មោះ​ពីរោះ​ល្បី​ផ្សាយទៅ​គ្រប់​ទិស​ទី

៤-​រមែង​ជា​អ្នក​ក្លៀវក្លា​នៅ​ក្នុង​ទីប្រជុំ​នៃ​ជន​ទាំងឡាយ

៥-​អ្នក​ធ្វើ​ទាន​លុះ​ស្លាប់​ទៅ​នឹង​បាន​ទៅ​កើត​ក្នុង​សុគតិភព​ទេវលោក ។

ធ្វើទាន​​ដែល​មាន​ផល​ច្រើនក្នុង​ឱកាស​នេះ គឺ​ធ្វើ​ទាន​ចំពោះ​យាយជី តាជី អ្នក​ក្រីក្រ ជន​ទុរគត ជន​ចាស់ជរា អ្នក​ដែល​កំពុង​ស្រេកឃ្លាន​អាហារ ព្រោះ​អ្នក​ទាំង​អស់នោះ​មានចិត្ត​ត្រេកអរ​នឹង​ទាន​របស់​សប្បុរស​ខ្លាំងក្លា​ណាស់ ធ្វើ​ទាន​បែប​នេះ​ហើយ​ដែល​លោក​ចាត់​ថា​ជា​ទាន​មាន​ផល​ច្រើន​មិន​ចាញ់​នឹង​ព្រះសង្ឃ​ប៉ុន្មាន​ឡើយ ។ ផ្តល់សិទ្ធដោយ៖កោះសន្តិភាព

from: https://tnaot.com/km/m/detail/article/9689813