
Lionel Messi បានឈ្នះពានរង្វាន់ស្បែកជើងមាសសម្រាប់ក្របខណ្ឌ La Liga ដែលជាការឈ្នះលើកទី៧ និងជាលើកទី៤ជាប់ៗគ្នា ក្រោយរកបាន២គ្រាប់ក្នុងជំនួបដែល Barcelona យកឈ្នះ Alaves ដោយលទ្ធផល ៥-០ នៃការប្រកួតបញ្ចប់លីគកាលពីយប់មិញនេះ។
៥គ្រាប់របស់ Barcelona រកបានដោយ Messi ២គ្រាប់ម្នាក់ឯងនិង Ansu Fati, Luis Suarez និង Nelson Semedo រកបានម្នាក់មួយគ្រាប់។
សូមបញ្ជាក់ថា ការឈ្នះស្បែកជើងមាសរបស់ Messi នេះ រូបគេបានប្រជែងឈ្នះ Benzema របស់ Real Madrid ដោយដាច់ចំនួន៤គ្រាប់៕
ប្រភព៖ Marca