រាជធានីភ្នំពេញ ៖ សាកសពបុរសម្នាក់ត្រូវបានប្រទះឃើញនៅក្នុងព្រៃរបោះ ដែលមានសភាពហើមស្អុយទៅហើយណៈពលរដ្ឋយកគោ ហើយបានរាយការណ៍ប្រាប់នគរបាលមូលដ្ឋាន និងនគរបាលជំនាញចុះទៅត្រួតពិនិត្យ ។ ហេតុការណ៍នេះ បង្កអោយមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង កាលពីវេលាម៉ោងប្រមាណ៦និង៣០នាទីព្រឹក ថ្ងៃទី១៤ កញ្ញា នៅខាងត្បូងវត្តអង្គមុនី ក្នុងភូមិទួលពន្សាំង ក្នុងសង្កាត់ពន្សាំង ខណ្ឌព្រែកព្រៅ រាជធានីភ្នំពេញ។
សពបុរសម្នាក់នោះ ត្រូវបាននគរបាលអោយដឹងថា ឈ្មោះ រឿង គីរី អាយុ ៥៣ឆ្នាំ ជាបុរសផឹកស្រវឹង ខួប និងមានសតិស្ទើរលែងគ្រប់ទៅហើយ មានលំនៅស្នាក់នៅ ក្នុងវត្ត អង្គមនី ខាងលើ ។ តាមនគរបាលអោយដឹងថា នៅព្រឹកនោះ ប្រជាពលរដ្ឋបានដឹកគោទៅចង ស្រាប់តែប្រទះឃើញសាកសពនេះ ហើយស្អុយ ហើយបានប្រាប់អ្នកភូមិនិងសមត្ថកិច្ច បង្កអោយមានការភ្ញាក់ផ្អើលតែម្តង។
តាមកូនស្រីឈ្មោះ រី ស្រីល័ក្ខ អាយុ ២១ឆ្នាំមានលំនៅភូមិទួល សង្កាត់ពន្សាំង បានឱ្យដឹងថា ឪពុករបស់ខ្លួនបានចុះចោលផ្ទះ និងប្រពន្ធកូនរយៈពេលប្រមាណ២០ឆ្នាំ មកហើយ តាំងពីនាងនៅតូច ទៅមានស្រីថ្មី ។ លុះក្រោយមក ប្រពន្ធចុងរបស់គាត់បានស្លាប់បាត់ទៅ ធ្វើអោយឪពុកខូចចិត្តគ្មានទីជំរកពិតប្រាកដឡើយ ។ នៅពេលថ្មីនោះដោយសារតែផឹកធ្វើអោយគាត់មានសតិមិនគ្រប់ មិននឹកស្មានថា គាត់ដេកស្លាប់បែបនេះ ។
នៅព្រឹកនោះ នគរបាលជំនាញបានចុះទៅត្រួតពិនិត្យ រកពុំឃើញមានស្លាកស្នាមអ្វី ឡើយ ។ តាមការត្រួតពិនិត្យ នគរបាលបានធ្វើការសន្និដ្ឋានថា បុរសរូបនោះស្លាប់ដោយសារតែគាំងបេះដូង ។ផ្តល់សិទ្ធដោយ៖កោះសន្តិភាព