Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

អ្នកនាំពាក្យក្រសួងសុខាភិបាល ករណីព្រះសង្ឃឡើងកម្តៅលើស ៣៧.៧អង្សារ នៅបាត់ដំបង សង្ស័យគ្រុនផ្តាសាយធំ

(ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណឌីន បានបញ្ជាក់ថា ករណីព្រះសង្ឃ ៤៦អង្គ គង់នៅវត្តស្វាយដង្គំ ស្រុកឯកភ្នំ ខេត្តបាត់ដំបង ដែលលេចអាគារៈរោគក្តៅព្រះកាយលើសពី ៣៧.៥អង្សារសេនោះ ត្រូវបានសន្និដ្ឋានជំហ៊ានដំបូងជាជំងឺផ្តាសាយធំ។នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២០ ព្រះសង្ឃ ៤៦អង្គ គង់នៅវត្តស្វាយដង្គំ ស្រុកឯកភ្នំខេត្តបាត់ដំបងដែលនិមន្តមកពីតាមខេត្តនានាដើម្បីសិក្សានៅសាលាពុទ្ធិកបឋមសិក្សានៅក្នុងវត្តនេះ មានព្រះអាការ:រោគដូចជា ក្តៅព្រះកាយ លេីសពី ៣៧.៥អង្សារសេ ក្អក និងហៀរសំបោរជាដើម។ អាការៈរោគនេះបានកេីតមានឡេីងប្រមាណ ៥-៦ថ្ងៃមកហេីយតែព្រះសង្ឃជាងពាក់កណ្តាលដែលលេចចេញអាការៈរោគនេះបានជាសះស្បេីយហើយបន្ទាប់ពីបានទទួលការព្យាបាលពីក្រុមគ្រូពេទ្យខេត្តបាត់ដំបង។

លោកស្រី ឱ វណ្ណឌីន ប្រាប់អ្នកសារព័ត៌មានតាមរយៈសារអេឡិត្រូនិចតេឡេក្រាម នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០នេះថា ព្រះសង្ឃដែលនៅមានរោគសញ្ញាមិនទាន់ជានៅឡើយ ២១អង្គ ត្រូវបានក្រុមគ្រូពេទ្យខេត្តបាត់ដំបង យកវត្ថុសំណាកទៅធ្វេីវិភាគនៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជានាព្រឹកថ្ងៃទី១៤ ខែកញ្ញា នេះ ហើយកំពុងរង់ចាំលទ្ធផល

បើតាមលោកស្រី ឱ វណ្ណឌីន ព្រះសង្ឃដែលនៅអាពាធនោះ មានការវិវត្តទៅរកភាពល្អប្រសេីរវិញហេីយ។ លោកស្រីអ្នកនាំពាក្យបានគូសបញ្ជាក់ថា តាមការសន្និដ្ឋានបឋមពីក្រុមគ្រូពេទ្យ គឺសង្ស័យកើតជំងឺគ្រុនផ្តាសាយធំ។

ដោយមើលឃើញថា នៅមានការខ្វះចន្លោះក្នុងការអនុវត្តវិធានការសុខាភិបាលក្នុងអំឡុងពេលកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌនេះ លោកស្រី ឱ វណ្ណឌីន ក៏បានអំពាវនាវដល់ព្រះសង្ឃ គណៈកម្មការវត្ត និងប្រជាពលរដ្ឋយកចិត្តទុកដាក់ពង្រឹងវិធានការអនាម័យតាមការណែនាំរបស់ក្រសួង។

ដើម្បីការពារខ្លួនពីការចម្លងវីរុសកូវីដ១៩ ការចម្លងគរុនផ្តាសាយធំ និងការចម្លងជំងឺឆ្លងផ្សេងៗទៀត លោកស្រី ឱ វណ្ណឌីន អំពាវនាវឱ្យបន្តយកចិត្តទុកដាក់អនុវត្តវិធានការការសាមញ្ញៗដូចខាងក្រោម៖

១៖ រក្សាអនាម័យដៃស្អាតជានិច្ច ដោយលាងសម្អាតដៃញឹកញាប់ និងកុំយកដៃដែលមិនទាន់បានលាងសម្អាត ទៅប៉ះផ្ទៃមុខ មាត់ ឬច្រមុះ និងត្រូវឆាន់ ឫពិសារទឹក ក្តៅដាំពុះ និងចង្ហាន់ ឬម្ហូបអាហារត្រូវចម្អិនឲ្យបានឆ្អិនល្អ

២៖ ពាក់ម៉ាស់ ក្នុងករណីចាំបាច់ ជាពិសេសត្រូវពាក់ម៉ាស់ជាចាំបាច់ នៅពេលចូលទៅកាន់ទីវត្តអារ៉ាម ជួបជុំពុទ្ធបរិស័ទ។ មិនត្រូវជួបជុំគ្នាទ្រង់ទ្រាយធំ (ការប្រគេនចង្ហាន់ និងទេយ្យវត្ថុ ត្រូវធ្វេីក្នុងក្រុមតូចៗ ទៅតាមក្រុមគ្រួសារនិមួយៗ) និងពេលសម្តែងព្រះធ៌ម

៣៖ រក្សាគម្លាតសុវត្ថិភាពបុគ្គលយ៉ាងតិចចម្ងាយបុគ្គលម្នាក់ ទៅបុគ្គលម្នាក់ពីមួយម៉ែត្រកន្លះឡេីងទៅ

៤៖ ព្រះសង្ឍអាពាធ ឬបុគ្គលឈឺ មានរោគសញ្ញាផ្តាសាយ ឬមិនស្រួលខ្លួន ត្រូវសម្រាក និងនៅដាច់ដោយឡែក ដោយមិនត្រូវចូលរួមក្នុងពិធីជួបជុំក្នុងសាលាឆាន់ ឬទទួលទេយ្យវត្ថុនៅក្នុងទីកន្លែងណាមួយនៃវត្តអារ៉ាម ដែលអាចបង្កឲ្យមានការចម្លងបន្តគ្នាពីមនុស្សម្នាក់ទៅមនុស្សម្នាក់

៥៖ ត្រូវចៀសវាងការពុលចំណីអាហារ ការពុលស្រាសដោយប្រេីប្រាស់សាធារធាតុមេតាណុលដែលមិនត្រូវបច្ចេកទេស ចៀសវាងគ្រោះថ្នាក់ចរាចរ និងចៀសវាងការសេពគ្រឿងញៀន៕

from: https://tnaot.com/km/m/detail/article/9689722