Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ក្រសួងការងារកំពុងស្វែងរក ក្រុមអ្នករងផលប៉ះពាល់ នៅក្នុងវិស័យវាយនភណ្ឌ

ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានប្រើរយៈពេល១៥ថ្ងៃ​ ដើម្បីចុះស្រាវជ្រាវពីស្ថានភាពជីវភាពរស់នៅ និងផលប៉ះពាល់នៃជំងឺកូវីដ១៩ របស់កម្មករនិយោជិត ក្នុងវិស័យវាយនភណ្ឌកាត់ដែរ និងផលិត​ស្បែកជើង ក្នុងឆ្នាំ២០​២០។

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងការងារ បណ្តុះបណ្តាលវិជ្ជាជីរៈបានឱ្យដឹងថា ក្រសួងការងារបានប្រកាសជូនដល់នាយកសហគ្រាសគ្រឹះស្ថាន និងកម្មករនិយោជិត ក្នុងវិស័យវាយនភណ្ឌកាត់ដេរ និងផលិតស្បែកជើង និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ព្រមទាំងអគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

ការសិក្សាស្រាវជ្រាវនេះ និងចុះអនុវត្តចាប់ពីថ្ងៃទី១៧ ដល់៣១ ខែកក្តដា ឆ្នាំ២០២០ ទៅលើគំរូសំ​ណាក​កម្មករនិយោជិត ដែលត្រូបានជ្រើសរើស ដោយចៃដន្យនៅតាមបណ្តារាជធានីខេត្ត។

ជាមួយគ្នានេះ ក្រសួងការងារក៏បានអំពាវនាវនាយកសហគ្រាស គ្រឹះស្ថាននិងកម្មករនិយោជិត ក្នុងវិស័យវាយនភណ្ឌកាត់ដេរ និងផលិតស្បែកជើង និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ មេត្តាផ្តល់កិច្ចសហការជា​មួយមន្ត្រីសម្ភាសន៍ របស់អគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា ក្នុងការចុះធ្វើអង្កេតលើកនេះ៕ ដោយ៖ ឃួន លក្ខិណា

from: https://tnaot.com/km/m/detail/article/9506631