រលកទឹកសមុទ្រខ្ពស់ៗ បានបោកបក់មកលើផ្ទះនៅក្បែរច្រាំងក្នុងកោះ Libong ក្នុងខេត្ត Trang អស់រយៈពេល ៥ ឆ្នាំមកហើយ ហើយគ្រួសារជាច្រើនបានរងការខូចខាតយ៉ាងធ្ងន់ធ្ងរក្នុងករណីគ្រោះធម្មជាតិនេះ។
ក្រុមអ្នកភូមិបានត្អូញត្អែរថា ការអំពាវនាវរកជំនួយរបស់ពួកគេមិនទទួលបានលទ្ធផលអ្វីទាល់តែសោះ រហូតមកដល់ពេលនេះពួកគេចាប់ផ្តើមមានក្តីសង្ឃឹមខ្លះៗឡើងវិញ ក្រោយពីមន្រ្តីមេបញ្ជាការអនុវត្តតាមដែនសមុទ្រនៃខេត្ត Trang បានបង្ហាញមុខកាលពីថ្ងៃអាទិត្យ ទី១៣ ខែកញ្ញា ព្រមទាំងបានសិក្សាខ្លះៗថា ផ្ទះចំនួន ១១ខ្នងត្រូវបានខូចខាតយ៉ាងធ្ងន់ធ្ងរ ហើយដើមឈើនិងបង្គោលភ្លើងនិងផ្លូវត្រូវបានខូចខាតដោយសារការបោកបក់របស់ទឹក។
នៅព្រឹកថ្ងៃចន្ទ អង្គការរដ្ឋបាលកោះ Libong បានអនុម័តថវិកាចំនួន ២០ ០០០ បាតសម្រាប់ជាជំនួយក្នុងការជួសជុលផ្ទះ។ លើសពីនេះទៀតមន្ទីរសាធារណៈការនិងទីប្រជុំជននិងជនបទ ខេត្តTrang បានរៀបចំផែនការសាងសង់របាំងប្រវែង ៣០០ ម៉ែត្រនៅតាមបណ្តោយច្រាំង ហើយគ្រោងនឹងបញ្ចប់នៅឆ្នាំ ២០២២ ៕
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ nation Thailand