Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

​កម្ពុជា​គ្រោង​ស្នើ​តំបន់​អភិរក្ស​ផ្សោត​នៅ​ក្រចេះ​ ជា​តំបន់​បេតិកភណ្ឌ​ធម្មជាតិ​ពិភពលោក​

កម្ពុជា​គ្រោង​ស្នើ​អង្គការ​យូណេស្កូ​ដាក់​អន្លង់​ផ្សោត​ព្រែក​កាំពី ជាតំ​បន់​បេតិកភណ្ឌ​ធម្មជាតិ​ពិភព​លោក​​នៅ​ថ្ងៃ​អនាគត​នៅ​ពេល​រដ្ឋាភិបាល​បាន​រៀបចំ​​ឯកសារ​​​​​ផ្លូវ​ច្បាប់​គ្រប់គ្រាន់។​

ការ​ស្នើយូណេស្កូដាក់ព្រែកកាំពីជាតំបន់បេតិកភណ្ឌធម្មជាតិពិភពលោកនេះនឹងអាចបង្កើនកម្លាំងការពារធនធានធម្មជាតិបានកាន់តែល្អ​ប្រសើរ​។ មានតំបន់ការពារធម្មជាតិបីទៀតគឺ ជម្រក​សត្វ​ព្រៃព្រែកប្រសព្វ តំបន់បេតិកភណ្ឌធម្មជាតិភ្នំត្បែង និងសហគមន៍ការពារធម្មជាតិត្មាតប៉ើយ ក៏អាច​​ស្នើសុំ​យូណេស្កូ​ដាក់ជាសម្បត្តិ​បេតិកភណ្ឌធម្មជាតិពិភពលោក​ដែរ។​

​បើ​តាម​ក្រសួង​បរិស្ថាន​កម្ពុជា​នឹង​ចំណេញ​ប្រយោជន៍​២​ធំៗ​ពី​ការ​បញ្ចូល​តំបន់​អភិរក្ស​ផ្សោត​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​។​ ទី១ យើង​អាច​ប្រមូល​កម្លាំង​គ្នា​ដើម្បី​ការពារ​និង​អភិរក្ស​តំបន់​សត្វផ្សោត​ទឹកសាប។ ទី២ អាច​ទាក់ទាញទេសចរទាំង​នៅ​កម្ពុជា និង​ជុំវិញ​ពិ​ភពលោក ដែល​ចង់ឃើញ​សត្វផ្សោតទឹកសាប​ដ៏​កម្រ​៕

from: https://tnaot.com/km/m/detail/article/9689710