Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

បុរសម្នាក់ត្រូវចាប់ខ្លួនពីបទសម្លាប់មិត្តស្រីរបស់ខ្លួន​នៅខេត្ត Phatthalung​

​បុរសម្នាក់នៅ​ខេត្ត Phatthalung ​ ត្រូវបានចាប់ខ្លួនពីបទវាយក្បាលមិត្តស្រីរបស់ខ្លួនហើយសម្លាប់​ចោល ព្រោះតែ​មិត្តស្រីសុំបែកគ្នាជាមួយរូបគេ។

កាលពីថ្ងៃអាទិត្យ ទី១៣ ខែកញ្ញា ប៉ូលិសត្រូវបានគេជូនដំណឹងអំពីសាកសពស្ត្រីម្នាក់ដែលត្រូវបានគេរកឃើញនៅ​ក្នុងទ្រុង​​ក្រៅផ្ទះមួយកន្លែងក្នុងតំបន់ Na Khayat នៃស្រុក Khuan Khanun ។ ក្រុមមន្រ្តីប៉ូលិសបាននិយាយថា ជនរងគ្រោះឈ្មោះ​ Kochakorn Thongdeepheng អាយុ ២៣ ឆ្នាំ​ដេកស្លាប់ដោយផ្កាប់មុខ ​និងមានរបួសត្រង់ថ្ងាសនិងភ្នែកខាងឆ្វេង ហើយប៉ូលិសសន្និដ្ឋានថា ជនរងគ្រោះ​បានស្លាប់យ៉ាងហោចណាស់ ​៩ ម៉ោងមុនពេលរកឃើញសាកសព។ តាមការស៊ើបអង្កេតលើកដំបូងបានបង្ហាញថា ជនរងគ្រោះគឺជាមិត្តស្រីរបស់ជនល្មើសឈ្មោះ Natthapol Dumsin អាយុ ២០ ឆ្នាំ។

អ្នកស្រុកបាននិយាយថាជនរងគ្រោះឈ្មោះ Kochakorn បានបង្ហាញមុខនៅផ្ទះមិត្តប្រុសរបស់នាង​កាលពីល្ងាចថ្ងៃសៅរ៍ ហើយពួកគេបានឈ្លោះគ្នាជាខ្លាំង។ ទោះបីជាយ៉ាងណាក៏ដោយ គ្មាននរណាម្នាក់យកចិត្តទុកដាក់នឹងជម្លោះរបស់ពួកគេនោះទេ​ ព្រោះ​គូស្នេហ៍មួយគូនេះតែងតែឈ្លោះប្រកែកគ្នាស្ទើររាល់ថ្ងៃ។ ទន្ទឹមនឹងនេះ​ជនល្មើសបាន​ប្រកែកមិនទទួលកំហុសនោះទេ ប៉ុន្តែចុងក្រោយជនល្មើសក៏បានសារភាពការពិត បន្ទាប់ពីការសួរចម្លើយ​យ៉ាងយូរ​ពីសំណាក់ប៉ូលិសជំនាញ។ ជនល្មើសបានសារភាពថា ខ្លួនបានសម្លាប់​ជនរងគ្រោះបន្ទាប់ពី​ជនរងគ្រោះ​ព្យាយាមសុំបែកគ្នាពីគាត់ ហើយក្រោយពេលសម្លាប់ ជនរងល្មើសបានយកសាកសពដាក់ក្នុង​ទ្រុងទុកនៅខាងក្រៅផ្ទះ៕

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖ nation thailand

from: https://tnaot.com/km/m/detail/article/9689649