Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

បុរសពីរនាក់ត្រូវចាប់ខ្លួនពីបទប្រើប្រាស់ក្រដាសប្រាក់ក្លែងក្លាយនៅខេត្ត Samut Prakan

បងប្អូន​ពីរនាក់ត្រូវបានចាប់ខ្លួនកាលពីថ្ងៃអាទិត្យនៅស្រុក​ Bang Sao Thong​ ​ពីបទ​​ប្រើប្រាស់ក្រដាសប្រាក់ក្លែងក្លាយ។

ការចាប់ខ្លួននេះត្រូវបានធ្វើឡើង បន្ទាប់ពីប៉ូលិសបានទទួលពាក្យបណ្តឹងជាច្រើនពីប្រជាពលរដ្ឋដែលបាននិយាយថា ​ជនបោកប្រាស់ទាំងពីរនាក់បានប្រើក្រដាសប្រាក់ ៥០០ បាតក្លែងក្លាយដើម្បីទិញទំនិញផ្សេងៗ។

​​ប៉ូលិសបានរកឃើញថា ជនល្មើសទាំងពីរនាក់ធ្វើការជាសន្តិសុខនៅរោងចក្រមួយក្នុងសង្កាត់​ Bang Sao Thong ​​ព្រមទាំងទទួលបានដីកាពីតុលាការ​ខេត្ត Samut Prakan​ សម្រាប់ការចាប់ខ្លួន​ជនល្មើស។ ​ជនល្មើសទាំងពីរមានឈ្មោះ ​ Boonmee Kerddee​ អាយុ ៤៩ ឆ្នាំនិង Veerawat​ អាយុ ៣៩ ឆ្នាំត្រូវបានចាប់ខ្លួននៅក្នុងបន្ទប់ជួលមួយក្នុងសង្កាត់​ Bang Sao Thong ​កាលពីថ្ងៃអាទិត្យវេលាម៉ោង ៧ និង ៣០ នាទីយប់។ ប៉ូលិសបានរកឃើញ​ក្រដាសប្រាក់ ៥០០ បាតចំនួន ២១ សន្លឹក​ និងក្រដាសប្រាក់ ១០០ បាតចំនួន ១០ សន្លឹក​នៅក្នុងកាបូបរបស់ជនល្មើសទាំងពីរ។

​ជនល្មើសឈ្មោះ Boonmee បាននិយាយថា​ រូបគេមិនបានដឹងអ្វី​អំពីក្រដាសប្រាក់ក្លែងក្លាយ​នៅក្នុងកាបូបនោះទេ ព្រមទំាងបានអះអាងថា ប្រាក់ក្នុងកាបូបនោះគឺមិនបានដកយកមកប្រើប្រាស់​អស់រយៈពេលជាយូរមកហើយ​។

លើសពីនេះជនល្មើសលោក Veerawat បាននិយាយថា រូបគេបានរកឃើញក្រដាសប្រាក់ដែលនៅ​ក្រោមស្ពាន​ Bang Sao Thong ​​និងមិនដឹងថា​ជាលុយក្លែងក្លាយនោះទេ។ ទោះជាយ៉ាងណាក៏ដោយ ជនល្មើសទាំងពីរនាក់ត្រូវបានចោទប្រកាន់ពីបទកាន់កាប់និងប្រើប្រាស់ក្រដាសប្រាក់ក្លែងក្លាយ។ ប្រសិនបើប៉ូលិសរកឃើញថាជនល្មើសទាំងពីរ​ប្រើប្រាស់ក្នុងគោលបំណងចេតនា នោះ​ជនល្មើសទំាងពីរអាចប្រឈមមុខនឹងការជាប់ពន្ធនាគាររយៈពេល ១៥ ឆ្នាំ៕  

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖ bangkok post

from: https://tnaot.com/km/m/detail/article/9689533