បើតាមប្រវត្តិនៃដំណើររបស់ព្រះមានព្រះភាគបានបង្ហាញថា ទម្រាំបានត្រាស់ដឹងជាព្រះពុទ្ធ ព្រះអង្គបានកសាងមហាកម្លាំងទាំងប្រាំអស់ជាច្រើនអសង្ខេយ្យណាស់ ដែលកម្លាំងនេះកុំថាឡើយមនុស្សលោកធម្មតា សូម្បីតែទេវតា ព្រះឥន្ទ្រ ព្រះព្រហ្មក៏មិនអាចប្រៀបនឹងព្រះអង្គបានឡើយ ។
កម្លាំងទាំង៥យ៉ាងនោះគឺ ១- កម្លាំងសទ្ធា គឺជឿជាក់ច្បាស់លាស់ណាស់ ២- កម្លាំងហិរិ សេចក្តីខ្មាសអំពើអាក្រក់ ៣- កម្លាំងឱត្តប្បៈ សេចក្តីខ្លាចបាប ៤- កម្លាំងព្យាយាម យកការព្យាយាមជាធំ និង៥- កម្លាំងប្រាជ្ញា មានបញ្ញាច្រើនលើសមនុស្ស និងទេវតា ។
មហាកម្លាំងទាំង៥នេះតែងស្ថិតនៅក្នុងបេះដូងព្រះអង្គជានិច្ច ទោះជាស្ថិតក្នុងស្ថានភាពបែបណាក៏មិនបោះបង់ គឺប្រតិបត្តិរហូតដល់ទ្រង់ចូលកាន់ព្រះនិព្វាន ។