ថ្ងៃនេះយើងនឹងប្រាប់អ្នកពីការហាត់យ៉ូហ្គាវិញម្តង។សម្រាប់អ្នកដែលចង់បានដើមទ្រូងធំតឹងណែនស្អាត ងាកមកហាត់យ៉ូហ្គាប៉ុន្មានក្បាច់នេះវិញម្តងធានាថាមានប្រសិទ្ធភាពខ្ពស់បំផុតស្ទើរមិនគួរឲ្យជឿ។
១. ក្បាច់ប្រយុទ្ធ៖ឈរត្រង់ខ្លួន ដៃលាត្រង់ កន្ធែកជើងបន្តិចរួចធ្វើចលនាបន្ទន់ជង្គង់ទៅមកៗ។ ធ្វើបែបនេះពី ៧-១០ដង។
២. ក្បាច់ត្រីកោណ៖ឈរត្រង់ខ្លួន ដៃលាត្រង់ ជើងកន្ធែកបន្តិចរួចហើយពត់ដៃចុះក្រោម។ ធ្វើបែបនេះ ១០-១៥ដង។
៣. ក្បាច់ពស់៖ដេកផ្កាប់នៅលើផ្ទៃរាប លើកក្បាលរបស់អ្នកឡើងព្រមទាំងខ្នង ដកដង្ហើមចេញចូលយឺតៗពេលងើបក្បាលឡើងម្តងៗ។ ធ្វើបែបនេះដដែលៗ ១០-១៥ ដង។
៤. ក្បាច់ធ្នូ៖ដេកលើផ្ទៃរាប យកដៃកាន់កជើងរបស់អ្នករួចហើយពត់ឡើងទៅលើ។ ព្យាយាមធ្វើបែបនេះឲ្យបាន ៣០វិនាទី។
៥. ក្បាច់កង់៖ក្រឡាប់ខ្លួនដោយយកបាតដៃនិងចុងជើងទ្រទម្ងន់ខ្លួន។ ព្យាយាមរក្សាលំនឹងបែបនេះឲ្យបាន ៣០វិនាទី។
៦. ក្បាច់ទ្រក្បាល៖យកដៃនិងក្បាលដាក់ចុះក្រោមទ្រទម្ងន់ខ្លួនរួចលើកជើងឡើងទៅលើ។ ព្យាយាមរក្សាលំនឹងបែបនេះឲ្យបានពី ៣០ វិនាទី – ២ នាទីអាស្រ័យទៅតាមសមត្ថភាពរបស់អ្នក។
៧. ក្បាច់អូដ្ឋ៖បញ្ឈរជង្គង់របស់អ្នក រួចបត់ខ្លួនថយក្រោយប៉ះជាមួយបាតជើងរបស់អ្នក។ ធ្វើបែបនេះរយៈពេល ៣០ វិនាទី៕ ដោយ៖ Orchid