នេប៉ាល់៖ តាមប្រភពព័ត៌មាន Channel News Asia បានឱ្យដឹងថា មន្ត្រីរដ្ឋាភិបាលរបស់ប្រទេសនេប៉ាល់ម្នាក់បាននិយាយថា ការរអិលបាក់ដីដែលបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំង បានវាយប្រហារភូមិចំនួនពីរនៅប្រទេសនេប៉ាល់ កាលពីថ្ងៃអាទិត្យ ទី១៣ កញ្ញា ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១២នាក់។
មន្ត្រីរដ្ឋាភិបាលនេប៉ាល់ លោក Murari Wasti បាននិយាយថា មនុស្ស ១០នាក់ត្រូវបានសម្លាប់ និង ២១នាក់កំពុងបាត់ខ្លួន បន្ទាប់ពីការបាក់ដីដ៏ធំមួយបានបណ្តាលឱ្យផ្ទះនិងប្រជាជននៅ Barahbise ចម្ងាយ ១០០គីឡូម៉ែត្រភាគខាងកើតនៃ Kathmandu ជិតព្រំដែនជាមួយតំបន់ទីបេប្រទេសចិន។ ពីរនាក់ទៀតបានស្លាប់ ដោយការបាក់ដីនៅ Baglung នៅភាគពាយព្យ។
ក្រុមអ្នកជួយសង្គ្រោះបាននិយាយថា ការបាក់ដីទាំងពីរកន្លែងនេះ បានវាយប្រហារភូមិនានាមុនពេលថ្ងៃរះ ហើយប្រជាជនមិនអាចរត់គេចខ្លួនទៅកាន់ទីសុវត្ថិភាពទាន់ពេលវេលាបានទេ។ លោក Wasti បានប្រាប់រ៉យទ័រថា «ក្រុមអ្នកជួយសង្គ្រោះកំពុងស្វែងរកអ្នកដែលកំពុងបាត់ខ្លួន» ។
ចំនួនអ្នកស្លាប់ចុងក្រោយ បានធ្វើឱ្យចំនួនអ្នកស្លាប់ដោយសារការបាក់ដីនិងទឹកជំនន់ភ្លាមៗនៅរដូវវស្សាខែមិថុនាដល់ខែកញ្ញា កើនដល់ ៣១៤នាក់។ យ៉ាងហោចណាស់មនុស្ស ១១១នាក់ នៅតែបាត់ខ្លួន និង ១៦០នាក់ទៀតរងរបួស៕ ផ្តល់សិទ្ធដោយ៖កោះសន្តិភាព