ការចាញ់ទៅលើក្រុម Everton ១-០ ក្នុងទឹកដីខ្លួនឯងរបស់ក្រុមមាន់ខ្នាយមាស Tottenham Hotspur បានធើ្វឲ្យលោក Jose Mourinho ចាញ់ការប្រកួតបើកឆាកក្នុងលីគជាលើកដំបូងបង្អស់នៃអាជីពដឹកនាំរបស់លោក ខណ:កំណត់ត្រារបស់លោកពីមុនគឺឈ្នះ១១ និងស្មើ៧។
គ្រាប់បាល់តែមួយគ្រាប់គត់កើតឡើងក្នុងការប្រកួតយប់មិញ រកបានដោយខែ្សប្រយុទ្ធ Dominic Calvert-Lewin នៅនាទីទី៥៥ ខណ:កីឡាករចំណូលថ្មីរបស់ Everton គឺ James Rodriguez ក៏បានចូលលេងជាលើកដំបូងផងដែរ៕
ប្រភព៖ Dailymail