កីឡា
សាហាវ! Neymar ស្ថិតក្នុងចំណោមកីឡាករ៤នាក់ទៀត ត្រូវអាជ្ញាកណ្ដាលឲ្យកាតក្រហម ក្នុងជំនួប PSG ចាញ់ Marseille
Neymar ស្ថិតក្នុងចំណោមកីឡាករ៤នាក់ទៀត ដែលត្រូវបានអាជ្ញាកណ្ដាលពិន័យកាតក្រហម ក្នុងជំនួបដ៏ស៊ីសាច់ហ៊ុតឈាមគ្នារវាងក្រុម Paris St-Germain ទល់នឹងក្រុម Marseille។
PSG បន្ដបើករដូវកាលរបស់ខ្លួនជាមួយនឹងភាពបរាជ័យ ដោយពួកគេបានបន្ដចាញ់ក្រុម Marseille ដោយលទ្ធផល ១-០ ក្នុងទឹកដីរបស់ខ្លួន ខណ:កាលពីក្នុងរដូវកាល ២០១៩-២០២០ PSG ចាញ់ត្រឹម៣ដងប៉ុណ្ណោះក្នុង២៧ប្រកួតនៃ Ligue 1 មុនពេលរដូវកាលត្រូវបានបិទបញ្ចប់។
អ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះ គឺក្រុមកីឡាករទាំងសងខាង បានធើ្វការផ្ទុះជាការទាស់ទែងគ្នា និងឈានដល់ការផ្ទុះជាការប្រតាយប្រតប់ រហូតដល់ថ្នាក់អាជ្ញាកណ្ដាលសម្រេចផ្ដល់កាតក្រហមទៅដល់កីឡាករទាំងពីរ សរុបចំនួន៥កាត ដោយក្នុងនោះក៏មាន Neymar ម្នាក់ផងដែរ៕
ប្រភព៖ Dailymail