
រាជធានីភ្នំពេញ៖ «នារីនំអន្សមជ្រូកខ្មែរ»ជាឈុតដែលអ្នកជំនាញថតរូបរចនាឡើងយ៉ាងពិសេស សមនឹងនារីអ្នកគ្រងឈុតនេះដ៏ស្រស់ផូរផង់ ។
នារីគ្រងឈុតនេះគឺកញ្ញា Mai Yaជាតារាសម្ដែងមួយរូប ។ លោក Kim Haiជាអ្នកជំនាញថតរូបគឺជាអ្នកតុបតែងរចនាម៉ូដនេះឡើង ។
នៅលើហ្វេសប៊ុករបស់ខ្លួនកាលពីថ្ងៃទី១០ កញ្ញា ២០២០ លោក Kim Haiសរសេរថា«ពិធីបុណ្យភ្ជុំបិណ្ឌជាប្រពៃណីខ្មែរមួយ ដែលតែងតែធ្វើឡើងជារៀងរាល់ឆ្នាំ ហើយពិធីបុណ្យមួយនេះ អ្វីដែលមិនអាចបំភ្លេចបានគឺការវេចនំអន្សម ។ កុំភ្លេចរៀនវេចនំអន្សមខ្មែរយើងទាំងអស់គ្នាណា ។
កែច្នៃឈុតចេញពីស្លឹកចេក អង្ករដំណើប ផ្លែម្រេច និងគ្រាប់សណ្ដែកខៀវ ជាមួយសាច់ជ្រូកនិងដើមព្រាល» ៕ ផ្តល់សិទ្ធដោយ៖កោះសន្តិភាព