
គ្រូបង្វឹក Liverpool លោក Jurgen Klopp បាននិយាយថា ខ្លួនមិនអាចទិញកីឡាករច្រើនសន្ធឹកដូចអ្វីដែល Chelsea កំពុងធ្វើនោះទេ ក្រោយត្រូវបានចោទសួរអំពីការទិញកីឡាករថ្មីមកទឹកដីAnfield រដូវកាលថ្មីនេះ។
ពាក់ពន្ធ័នឹងការលើកឡើងខាងលើនេះ គ្រូបង្វឹកឈុតធំChelsea លោក Frank Lampard បានឆ្លើយតបភ្លាមៗមិនទុកយូរថា គ្មានក្លឹបធំៗណាដែលអាចប្រជែងយកពានPremier League ដោយមិនមានការទិញយកកីឡាករថ្មីៗ ថ្លៃៗឡើយ សូម្បីតែ Liverpool រដូវកាលមុន។
Lampard លើកឡើងថា៖ “បើយើងក្រឡែកមើលថយក្រោយបន្តិច Liverpool ក៏បានចាយលុយសន្ធឹកទៅលើ Van Dijk Alisson Fabinho និង Naby Keita ដូចគ្នា។ គ្មានក្លឹបណាអាចឈ្នះពានដោយមិនមានការទិញយកកីឡាករថ្មីៗឡើយ ហើយយើងទើបតែរួចពីការហាមឃាត់ទិញកីឡាករ ដូច្នេះយើងបានធ្វើអ្វីដែលយើងគួរតែធ្វើ។”
ប្រភព៖ Goal