លោក Alan Shearer ជឿថា វាគួរតែដល់ពេលសម្រាប់ David De Gea ក្នុងការលាលែងចេញពីតំណែងអ្នកចាំទីដៃទី១ ដោយជំនួសវិញនូវកីឡាករវ័យក្មេង Dean Henderson វិញ។
De Gea បានធើ្វឲ្យខូចបាល់ដល់ទៅ២គ្រាប់ ក្នុងជំនួបដែលក្រុមបិសាចក្រហម Manchester United បានចាញ់ក្រុមតោខៀវ Chelsea ដោយលទ្ធផល ៣-១ ក្នុងការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពានរង្វាន់ FA Cup កាលពីយប់មិញនេះ។
«ខ្ញុំគិតថា ការដែលនាំយក Henderson ត្រលប់មកវិញ នៅពេលវេលាបែបនេះគឺជារឿងល្អ។ គាត់គួរតែយកមកវិញក្នុងនាមជាអ្នកចាំទីដៃទី១ តែមានបុគ្គលមួយចំនួនបែជាចង់ឲ្យគាត់បន្ដលេងខ្ចីជើងទៅវិញ, តើពេលវេលាណាដែលគាត់គួរត្រលប់មកវិញ? ខ្ញុំគិតថា វាដល់ពេលវេលាហើយ» Alan Sheaer និយាយ៕
ប្រភព៖ Dailymail