Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

“ភ្នំ​ក្អែក​ពង​” ប្រាសាទ​សេសសល់​រូប​រាង​ចុង​ក្រោយ​លើ​ទឹកដី​ខេត្ត​កំពង់ស្ពឺ​

ប្រាសាទ​ភ្នំ​ក្អែក​ពង​គឺ​ជា​ប្រាសាទ​ដ៏​ចំណាស់​មួយ​នា​សម័យ​ចេនឡា​ តាំង​ទី​នៅ​លើ​ចង្កេះ​ភ្នំ​ក្អែក​ពង​ ដែល​មាន​ទីតាំង​ស្ថិត​នៅ​ភូមិ​ក្អែក​ពង ឃុំ​តាំងស្យា ស្រុក​ភ្នំស្រួច ខេត្ត​កំពង់ស្ពឺ។

តាម​ការ​សិក្សា​លើ​តួ​ប្រាសាទ​, គ្រឿង​បង្គំ, សម្ភារៈ​សំណង់​ ប្រាសាទ​ធ្វើ​ពី​ឥដ្ឋ​នេះ​ទំនង​ជា​​សាងសង់​ឡើង​នៅ​ដើម​សតវត្ស​ទី៧ ក្នុង​រជ្ជកាល​​ព្រះបាទឥសានវ័រ្មនទី១​ជា​ស្ថាបនិក​រាជធានី​ឥសាន​បុរៈ​ ឬ​សំបូរ​ព្រៃ​គុក​ដ៏​ល្បីល្បាញ។​

ប្រាសាទ​ភ្នំក្អែកពង​ទើប​តែ​ត្រូវ​បាន​គេ​រក​ឃើញ​កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន​ប៉ុណ្ណោះ​ធ្វើ​ឲ្យ​ទីនោះ​ក្លាយ​ជា​ប្រាសាទ​ចុង​ក្រោយ​ដែល​សេសសល់​រូប​រាង​ក្នុង​ខេត្ត​កំពង់​ស្ពឺ។​ ក្រៅ​ពី​ប្រាសាទ​ធំ​ គេ​ឃើញ​សំណល់​គ្រឹះ​ប្រាសាទ​ផ្សេង​មួយ​ទៀត​ក្បែរ​នោះ​ និង​មាន​ស្រះ​បុរាណ​មួយ​នៅ​ជើង​ភ្នំ​សុទ្ធ​សឹង​ជា​រចនាសម្ព័ន្ធ​របស់​ប្រាសាទ​៕ ​

អត្ថបទ៖ WowCambodian

from: https://tnaot.com/km/m/detail/article/9505209