Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ផ្សារ​បន្លែ​ធម្មជាតិ​សហគមន៍​ដាក់​លក់​២​ថ្ងៃ​ក្នុង​១ស​ប្តា​ហ៍

ខេត្តសៀមរាប ៖ បងប្អូន​ប្រជាពលរដ្ឋ​យ៉ាងច្រើន​កុះករ បាន​មក​ទិញ​បន្លែ​ធម្មជាតិ របស់​បងប្អូន​ប្រជា​សហគមន៍​ជា​ច្រើន ស្រុក​ដែល​បាន​ដាក់​តាំង​លក់ នៅ​ខាង​មុខ​ឈៀង​ខាងកើត នៃ​សួនច្បារ​មហាសណ្ឋាគារ​ក្រុង​សៀមរាប កាលពី​នៅ​ថ្ងៃ​ទី​១៨ ខែកក្កដា ឆ្នាំ​២០២០​នេះ​។

យោង​តាម​ប្រសាសន៍ ប្រធាន​មន្ទីរ​ពាណិជ្ជកម្ម​ខេត្តសៀមរាប លោក ភឿន គឹ​ម​លី បានឱ្យ​ដឹង​ថា ដោយ​មានការ​ឯកភាព និង​គាំទ្រ​ពី​អាជ្ញាធរ​ខេត្ត មន្ទីរ​កសិកម្ម និង​រុក្ខា​ប្រ​ម៉ា​ញ់​ខេត្ត មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត ក្រសួងកសិកម្ម និង​រុក្ខា​ប្រ​ម៉ា​ញ់ ក្នុង​គោលបំណង​ដើម្បី​ជួយ​ជម្រុញ​ទីផ្សារ​បន្លែ​សុវត្ថិភាព​របស់​សហ​គម​ន៏​បងប្អូន​នៅ​តាម​ស្រុក​មួយ​ចំនួន​ក្នុង​ខេត្តសៀមរាប​នេះ​ឲ្យ​កាន់តែ​មាន​ភាពល្អ​ប្រសើរ​ថែមទៀត​។

លោក បាន​បន្ត​ទៀត​ថា «​បច្ចុប្បន្ន ខាង​សហ​គម​ន៏​បន្លែ​សុវត្ថិភាព​មក​ពី​ស្រុក​ចំនួន​៦ គឺ​ស្រុក​ស្វាយ​លើ ស្រុក​បន្ទាយស្រី ស្រុក​សូទ្រនិគម ស្រុក​ប្រាសាទបាគង ក្រុង​សៀមរាប ស្រុក​ពួក ដែល​មាន​បន្លែ​ធម្មជាតិ​ជា​ច្រើន​មុខ និង​ស្តង់​សម្រាប់​ដាក់​លក់​នៅ​ទីលាន​ហាត់ប្រាណ​ក្នុង​សួនច្បារ​នៃ​មហាសណ្ឋាគារ​នេះ ជា​រួម​សរុប​ចំនួន​ស្តង់​មាន ១១​ស្តង់​ហើយ​ៗ ខែ​ក្រោយ​ៗ អាច​បន្ថែមចំនួន ៥ ស្តង់​ទៀត​សម្រាប់​ការ​ដាក់​លក់​បន្លែ​ទាំងនោះ រហូត​ដល់​ឆ្នាំ​ក្រោយ​អាជ្ញាធរ​ពាក់ព័ន្ធ​គ្រោង​នឹង​បង្កើត​ស្តង់​សម្រាប់​បងប្អូន​សហ​គម​ន៏​លក់​នៅ​ពេល​ល្ងាច​ៗ ដូច​ជា​លក់​ផ្លែ​ឈើ​គ្រប់​ប្រភេទ​ជាដើម បន្ទាប់​ពី​ជ​ម្ងឹ​កូ​វី​ដ​.១៩ បាន​ស្ងប់ស្ងាត់​»​។

ការ​លក់​បន្លែ​សុវត្ថិភាព​របស់​សគម​ន៍​នេះ បើក​លក់​បាន​តែ​២​ថ្ងៃ​ក្នុង​មួ​យស​ប្តា​ហ៍ គឺ​យើង​លក់​នៅ​ថ្ងៃ​សៅ​រិ៍ និង​ថ្ងៃអាទិត្យ ដោយ​លក់​ចាប់ពី​ម៉ោង ៧:០០​នាទី រហូត​ដល់​ម៉ោង ១១:០០​នាទី​ថ្ងៃត្រង់ ក្រៅពី​នោះ​គឺ​ពួក​គាត់​លក់​នៅ​តាម​ផ្សារ​នានា​ផង​ដែរ​។

ជាមួយ​គ្នា​នេះ ប្រជា​កសិករ បាន​លើក​ឡើ​អ​អំពី​ការ​ដាំ​បន្លែ​ធម្មជាតិ​នេះ ដោយ​គ្រាន់តែ​ប្រើ​ជី​ធ្វើ​ពី​ធម្មជាតិ ដែល​គេ​ហៅ​ថា ជី​កំ​ប៉ុស្តិ៍​ធ្វើ​ពី​រុក្ខជាតិ​តូច​ៗ និង​អាច​ម៌​គោ អាច​ម៏​មាន់ ដោយ​ពួក​គាត់​មិន​បាន​ប្រើប្រាស់​ជី​សារធាតុ​គីមី​ឡើយ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា រយៈកាល​កន្លង​មក គេ​សង្កេត​ឃើញ ថ្នាក់ដឹកនាំ​ខេត្តសៀមរាប លោក ទៀ សីហា អភិបាល នៃ​គណៈ​អភិបាលខេត្ត និង លោក​ជំទាវ តែងតែ​អញ្ជើញ​ចុះ​ជួប​ជាមួយ​បងប្អូន​អាជីវករ​លក់ដូរ​នៅ​ផ្សារ​បន្លែ​សុវត្ថិភាព និង​ជួយ​គាំទ្រ​ផលិតផល​ក្នុងស្រុក​ស្ទើរតែ​ជា​រៀង​រាល់​ចុង​ស​ប្តា​ហ៍​ទៀត​ផង​៕ ផ្តល់សិទ្ធិដោយ៖ កោះសន្តិភាព 

from: https://tnaot.com/km/m/detail/article/9504454