Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

អនិច្ចា! ឆក់​យក​ជីវិត​ក្មេ​ង​ប្រុស​តូច​ម្នាក់ ឪពុក​ម្តាយ​បានត្រឹម​សោក​ស្តាយ​​ជាទី​បំផុត

ខេត្តសៀមរាប ៖ បើតាម​សេចក្តី​រាយ​ការណ៍​បាន​ឱ្យ​ដឹងថា ក្មេង​ប្រុស​ម្នាក់​អាយុ​៤​ឆ្នាំ​ដែល​ជា​កូន​របស់​​ម្ចាស់​ដេប៉ូ​ប្រេងឥន្ធនៈ​តេ​លា បាន​ត្រូវ​ខ្សែភ្លើង​ឆក់​​បណ្តាល​ឱ្យ​បាត់​បង់​ជីវិត ខណៈ​ដើរទៅ​លេង​នៅ​​​លើ​​តុ​ដែក​សម្រាប់​ដាក់​ប្រេងម៉ាស៊ីន​លក់ ដែល​ឪពុក​​ទើបតេ​បាន​ត​ខ្សែភ្លើង​ភ្ជាប់​អំ​ពូ​ល​ម៉ែត្រ ហើយខ្សែភ្លើង​នោះ​លាត​ចេញពី​ស្រោម​ក៏​លូកដៃ​ប៉ះ ។

ទោះជា​យ៉ាងណា ភ្លាម​ៗ​នោះ​ឪពុក​ម្តាយ​មិនអស់ចិត្ត ក៏​​បាន​ដឹក​កូន​ទៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​ពួក ដើម្បី​ជួយ​សង្គ្រោះ ប៉ុន្តែ​នៅ​ពេល​ទៅ​ដល់ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​ប្រាប់​ថា​កូន​​បាន​បាត់​បង់​ជីវិត​ទៅ​​ហើយ ។ ប៉ុន្តែ​ពួក​គាត់​នៅ​តែ​មិន​ជឿ ក៏​បញ្ជូន​បន្ត​ទៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ទៀត តែ​គ្រូពេទ្យ​ប្រាប់​ថា ​កូន​គាត់​បាត់​បង់​ជីវិត​​ទៅ​ហើយ ទើប​គាត់​ដឹក​សពកូន​យក​មក​ធ្វើបុណ្យ​នៅ​ឯ​ផ្ទះ​វិញ ​ដោយ​ក្តី​សោកស្តាយ​ជាទី​បំផុត ។

ហេតុការណ៍​ខ្សែភ្លើង​ឆក់​ក្មេង​ខាងលើ​​នេះ ​បាន​កើតឡើងកាលពី​វេលា​ម៉ោង​ប្រមាណ​៩​ព្រឹក​ថ្ងៃ​ទី​១៧ ខែកក្កដា ឆ្នាំ​២០២០ នៅ​ភូមិ​ចំបក់​ហែ ឃុំ​ពួក ស្រុក​ពួក ។

បើ​តាម​​លោក​វរសេនីយ៍ឯក ទេព ពុំសែន អធិការ​នគរបាល​ស្រុក​ពួក បាន​ថ្លែង​ថា ក្មេង​ប្រុស​រង​គ្រោះ​ឈ្មោះ ប៉េង សា​រៈនាត មាន​ឪពុក​ឈ្មោះ ប៉ាត មក​រា អាយុ​៤០​ឆ្នាំ និង​ម្ដាយ​ឈ្មោះ លាង សា​វិញ អាយុ​២៩​ឆ្នាំ ជា​គ្រូបង្រៀន ។ តាម​ការ​ពិនិត្យ​របស់​សមត្ថកិច្ច​នៅ​លើ​ដងខ្លួន​សព​ក្មេង​ប្រុស​​រង​គ្រោះ​ឃើញ​មាន​ស្លាកស្នាម​រលាក កដៃ​ឆ្វេង គន្លាក់ដៃ​ឆ្វេង ដើមដៃ និង​ស្មា​ខាងស្ដាំ ។

បើតាម​ឪពុក​ក្មេង​ប្រុស​​រង​គ្រោះ​បាន​ប្រាប់​សមត្ថកិច្ច​ថា នៅ​ព្រឹក​ថ្ងៃ​នោះ ​គាត់​បាន​ចេញពីផ្ទះ នៅ​តែ​ប្រពន្ធ​​របស់​គាត់​នៅផ្ទះ​មើល​កូនប្រុស​២​នាក់ ។ លុះ​បន្តិច​ក្រោយមក ក៏​ស្រាប់តែ​ប្រពន្ធ​គាត់​ទូរស័ព្ទ​មក​ប្រាប់​ថា ​កូនប្រុស​បង​ត្រូវ​ខ្សែភ្លើង​ឆក់​នៅ​តុ​ដែក​ដាក់​ប្រេងម៉ាស៊ីន និង​បាន​ដឹក​យក​ទៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​ពួក ។ ភ្លាម​ៗនោះ​ រូប​គាត់​បាន​ទៅ​មើល​កូន​នៅ​មន្ទីរពេទ្យ​បង្អែក​ពួក រួច​ដឹក​បន្ត​ទៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ទៀត ហើយ​នៅ​ពេល​ទៅ​ដល់​ត្រូវ​បាន​គ្រូពេទ្យ​ពិនិត្យ​ និង​ប្រាប់​ថា កូន​គាត់​បាន​​បាត់​បង់​ជីវិត​​បាត់​ទៅ​ហើយ ក៏​ដឹក​សព​កូន​មក​ផ្ទះ​វិញ ។

ក្រោយ​ពី​ពិនិត្យ​រួច សមត្ថកិច្ច​បញ្ជាក់​ថា ក្មេង​ប្រុស​រូប​នេះ​ពិតជា​បាត់​បង់​ជីវិត​​ដោយសារ​តែ​​ខ្សែ​ភ្លើង​ឆក់​​ពិត​ប្រាកដ​មែន ពុំ​មាន​ពាក់ព័ន្ធ​នឹង​អំពើ​ឃាតកម្ម​អ្វី​ឡើយ និង​បាន​ប្រគល់​ជូន​ឪពុក​ម្ដាយ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕ ផ្តល់សិទ្ធិដោយ៖ កោះសន្តិភាព

from: https://tnaot.com/km/m/detail/article/9503587