ក្រុមតារាចម្រៀងថ្មីរបស់ផលិតកម្ម SM Entertainment ដែលទើបបង្កើតក្រុមកាលពីចុងឆ្នាំ២០១៩ គឺក្រុម WayV បានបង្កើតគណនីបណ្តាញសង្គម TikTok ជាផ្លូវការរបស់ក្រុមពួកគេ ។
គណនី TikTok ដែលត្រូវបានប្រកាសជាផ្លូវការនៅថ្ងៃទី១៣ ខែកញ្ញានេះ មានវីដេអូខ្លីៗចំនួន ២រួចទៅហើយពីក្រុម WayV ក្នុងរយៈពេលបីម៉ោងដំបូងចាប់តាំងពីគណនីត្រូវបានបង្កើត ហើយក្រុម WayV បានប្រមូលផ្តុំអ្នកគាំទ្រជាងប្រមាណជា ១៥២ ០០០ នាក់ និងបានចុចចូលចិត្តនូវវីដេអូរបស់ពួកគេចំនួន ២៧០ ៥០០ រួចហើយនៅលើគណនីរបស់ពួកគេ ។
អ្នកគាំទ្ររបស់ក្រុម WayV អាចចូលតាមដានគណនី TikTok ដែលមានឈ្មោះថា @official_wayv ហើយពិនិត្យមើលឈុតវីដេអូ TikTok ដំបូងបំផុតរបស់ពួកគេបានផងដែរ ៕
ប្រែសម្រួលដោយ៖ វិបុត្រ
ប្រភព៖ allkpop